អំពីក្រុមការងារព្រឹត្តិបត្រច្បាប់

ដើម្បីសម្របសម្រួលយន្តការជារួមនៃការរៀបចំព្រឹត្តិបត្រនេះ សមាគមសាលាត្រាជូសូមរៀបចំអោយមានក្រុមការងារស្នូលអនុវត្តគម្រោង ដែលមានសមាសភាពដូចខាងក្រោម៖

ក្រុមប្រឹក្សាវិទ្យាសាស្ត្រ

 • ផ្តល់ការប្រឹក្សានានា តាមការស្នើសុំ ជុំវិញការផលិតព្រឹត្តិបត្រច្បាប់នេះ
 • ចូលរួមពិនិត្យសង្គតិភាពនៃការបោះផ្សាយ និងស្នាដៃ
 • ចូលរួមពិនិត្យគុណភាព និងលក្ខណៈវិទ្យាសាស្ត្រនៃស្នាដៃបោះផ្សាយ

គណៈកម្មការនាយក (Board of Directors)

គណៈកម្មការនាយកមានសមាសភាពដូចខាងក្រោម៖

 • ឯកឧត្តម ទី ហ្សានិត នាយក
 • លោក ចក សម្បត្តិ នាយករងទទួលបន្ទុកនីតិឯកជន
 • លោក ផល ពិសាល នាយករងទទួលបន្ទុកនីតិសាធារណៈ

គណៈកម្មការនាយកមានតួនាទីភារកិច្ចដូចខាងក្រោម៖

 • ទម្រង់ទិសយុទ្ធសាស្ត្រ និងតាមដានការអនុវត្តគម្រោងជារួម
 • ដឹកនាំកិច្ចការសម្របសម្រួលទូទៅ ដោយមានជំនួយពីក្រុមអ្នកសម្របសម្រួលការងារបោះផ្សាយ (Coordinators) និង លេខាធិការដ្ឋាន

ក្រុមអ្នកសម្របសម្រួលការងារបោះផ្សាយ (Coordinators)

ក្រុមអ្នកសម្របសម្រួលមានសមាសភាពដូចខាងក្រោម៖

ផ្នែកទី១ «នីតិសាធារណៈ» មានសមាសភាពដូចខាងក្រោម៖
 • បណ្ឌិត ឆាក់ លឹមឈាង
 • បណ្ឌិត ឡុង សារ៉ាពេជ្រ
 • កញ្ញា ដានី ច័ន្ទ្ររស្មីឈូករ័ត្ន
 • កញ្ញា អ៊ឹម ច័ន្ទបូរមី
 • លោក រស់ សយម្ភូ
ផ្នែកទី២ «នីតិឯកជន» មានសមាសភាពដូចខាងក្រោម៖
 • កញ្ញា នូ ច័ន្ទសុគន្ធា
 • កញ្ញា វែង មួយគី
 • លោក ផុន វណ្ណា
 • បណ្ឌិត ម៉ឹង  សុខវិសាល
 • លោក ទេព ឃុនឆ័យ
 • លោក ត្រោក ទ្រង់សំបូរ

ក្រុមអ្នកសម្របសម្រួលមានតួនាទីភារកិច្ចដូចខាងក្រោម៖

 • ចូលរួមសម្របសម្រួលការតម្លើងព្រឹត្តិបត្រ តាមរយៈការផ្ទៀងផ្ទាត់គុណភាពស្នាដៃ
 • ចូលរួមតាក់តែង និងរចនាទម្រង់ទាំងមូលនៃព្រឹត្តិបត្រ ដើម្បីរក្សាសង្គតិភាពនៃទម្រង់ និងខ្លឹមសារ
 • ទំនាក់ទំនងជាមួយវាគ្មិន និងស្មេរ ដើម្បីជំរុញការអនុវត្តគម្រោង អនុលោមតាមកាលវិភាគដែលបានគ្រោងទុកជាមុន
 • ដឹកនាំក្រុមការងាររដ្ឋបាល , ក្រុមការងារបោះផ្សាយ និងទីផ្សារ និងក្រុមការងារដទៃទៀត

រដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ

 • ចូលរួមសម្របសម្រួលការងាររដ្ឋបាល ធនធានមនុស្ស លិខិតស្នាម និងអ៊ីម៉ែល
 • សម្របសម្រួលការងារហិរញ្ញវត្ថុ និងការចំណាយ
 • សម្របសម្រួលកិច្ចសហការឧបត្ថម្ភ និងគាំទ្រនានា

លេខាធិការដ្ឋាន (Secretariat)

 • សម្របសម្រួលការងារទំនាក់ទំនង
 • សម្របសម្រួលការងារគ្រប់គ្រងបញ្ជីឈ្មោះក្រុមការងារ និងអ្នកចូលរួមសរសេរ​
 • សម្របសម្រួលការងារតាក់តែង និងរចនាទម្រង់ទាំងមូលនៃព្រឹត្តបត្រ ដើម្បីរក្សា
  សង្គតិភាពនៃទម្រង់

ក្រុមការងារផ្សព្វផ្សាយ

 • សម្របសម្រួលការងារផ្សព្វផ្សាយ
 • សម្របសម្រួលការជាវព្រឹត្តិបត្រ