អំពីព្រឹត្តិបត្រច្បាប់

ព្រឹត្តិបត្រច្បាប់សាលាត្រាជូ ជាព្រឹត្តិបត្រប្រចាំឆមាសដែលត្រវបានរៀបចំឡើង ក្នុងគោលបំណង និងគោលដៅដូចខាងក្រោមនេះ៖

  • ជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវច្បាប់ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងមានភាពទូលំទូលាយ
  • ចូលរួមជំរុញ និងអភិវឌ្ឍវិស័យច្បាប់ យុត្តិធម៌ និងវិស័យពាក់ព័ន្ធ អោយមានភាពរីកចម្រើន និងសម្បូរបែប
  • ចូលរួមជំរុញបន្ថែម វប្បធម៌ស្រាវជ្រាវច្បាប់នៅកម្ពុជា តាមរយៈការបោះផ្សាយកម្រងអត្ថបទស្រាវជ្រាវជារៀងរាល់ឆមាស។

សេចក្តីកំណត់ចំណាំបឋម ៖

ដោយសារមិនទាន់មានសង្គតិភាពក្នុងការប្រើប្រាស់វាក្យស័ព្ទច្បាប់ និងពាក្យបច្ចេកទេស មួយចំនួនជាខេមរៈភាសាអោយបានច្បាស់លាស់, អ្នកនិពន្ធ សូមរក្សាសិទ្ធិក្នុងការបកប្រែក្រៅផ្លូវការ និងកំណត់ពាក្យ បច្ចេកទេសទាំងនោះ ដែលគួរយកមកបង្ហាញនៅក្នុងអត្ថបទនៃការបកស្រាយខាងក្រោមទាំងអស់នេះ។ រាល់គំនិត និង មតិនៅក្នុងអត្ថបទ ត្រូវបានធ្វើឡើងដោយអ្នកនិពន្ធផ្ទាល់ និងមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់សមាគមសាលាត្រាជូ ព្រមទាំងស្ថាប័នដែលអ្នកនិពន្ធកំពុងប្រកបវិជ្ជាជីវៈនោះទេ។ នៅក្នុងការរៀបចំ និងតាក់តែងព្រឹត្តិបត្រច្បាប់នេះ សមាគមសាលាត្រាជូ សូមអនុញ្ញាតផ្តល់លំដាប់អាទិភាពជូនចំពោះអត្ថបទ ឬសំណេរជាខេមរភាសាជាលំដាប់ទីមួយ ដោយដាក់បញ្ចូលអត្ថបទ ឬសំណេរច្បាប់អន្តរជាតិ និងជាភាសារបរទេសក្នុងលំដាប់បន្ទាប់។ ដោយឡែក ក្នុងគោល បំណងលើកទឹកចិត្ត និងជំរុញការស្រាវជ្រាវរបស់កម្មសិក្សាការី យើងខ្ញុំ សូមអនុញ្ញាតដាក់បញ្ចូលផងដែរនូវអត្ថបទ ស្រាវជ្រាវបញ្ចប់កម្មសិក្សាជាប់ជ័យលាភីឆ្នើម ដែលត្រូវបានដឹកនាំដោយគ្រូណែនាំ និងវាយតម្លៃដោយគណៈកម្មការ ដាក់ពិន្ទុ នៅរាល់វគ្គបណ្តុះបណ្ដាល និងជំនាន់នីមួយៗ។

© រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយសមាគមសាលាត្រាជូ៖ រាល់ការផលិត ឬចម្លងឡើងវិញនូវស្នាដៃនេះ ទោះទាំងស្រុងក្តី ទោះដោយភាគក្តី និងទោះប្រើប្រាស់មធ្យោបាយអ្វីក៏ដោយ ត្រូវហាមឃាត់ កាលបើពុំមានការអនុញ្ញាតពីអ្នកនិពន្ធ និងសមាគមសាលាត្រាជូ។