៨. កាលប្បវត្តិព្រឹត្តិការណ៍ស្ដីពីសកម្មភាពខុសច្បាប់អន្តរជាតិរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា (ថ្ងៃទី២៨ ខែឧសភា – ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥)

សមាគមសាលាត្រាជូ មានកិត្ដិយសសូមនាំមកជូននូវ«កាលប្បវត្តិព្រឹត្តិការណ៍ ស្ដីពីការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា»។ អត្ថបទនេះត្រូវបានតាក់តែងរៀបចំឡើងចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមឈ្លានពានពីកងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

ដោយឡែកនាពេលបច្ចុប្បន្ននេះ ក្រុមការងារព្រឹត្តិបត្រច្បាប់សាលាត្រាជូកំពុងតែបន្តចងក្រងកាលប្បវត្តិព្រឹត្តិការណ៍ខាងលើបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ជាពិសេសដោយផ្ដោតសំខាន់នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាសកម្មភាពឈ្លានពានយ៉ាងគឃ្លើននិងអមនុស្សធម៌របស់យោធាថៃ ជាពិសេសបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្ដរជាតិ ច្បាប់មនុស្សធម៌អន្ដរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងទ្វេភាគីជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ព្រមទាំងរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ រំលោភបំពានលើMOU ឆ្នាំ២០០០ និងTOR ឆ្នាំ២០០៣។

អត្ថបទនេះ ជាស្នាដៃនិពន្ធ ដោយក្រុមការងារព្រឹត្តិបត្រច្បាប់ ដែលត្រូវបានបោះផ្សាយនៅក្នុងព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៨ លេខពិសេស។

របៀបយោងអត្ថបទ៖ ក្រុមការងារព្រឹត្តិបត្រច្បាប់, កាលប្បវត្តិព្រឹត្តិការណ៍ ស្ដីពីការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា, ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេស ទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្ត និងវីរៈយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មដើម្បីលើកកម្ពស់វិស័យច្បាប់ យុត្តិធម៌ ការពារអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ, ភ្នំពេញ, ខែមករា ឆ្នាំ២០២៥។