ទំនៀមទំលាប់ ឬ បវេណី គឺផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងប្រជាជនខ្មែរដោយគិតចាប់តាំងពីការកកើត រូបវន្តបុគ្គលរហូតដល់ពេលដែលរូបវន្តបុគ្គលទទួលមរណភាព។ អត្ថបទមួយនេះគឺចង់បង្ហាញពីឋានៈរបស់បវេណីនៅក្នុងសង្គមខ្មែរ តាមរយៈការរៀបអាពាហ៍ពិពាហ៍ដោយធ្វើការសិក្សាទៅលក្ខខណ្ឌគ្រឹះ និង លក្ខខណ្ឌទម្រង់ បវេណី និងនីតិវិជ្ជមាន។ លក្ខខណ្ឌក្នុងការរៀបអាពាហ៍ពិពាហ៍មួយចំនួន គឺមានតែនៅក្នុងបវេណី ដូចជា លក្ខខណ្ឌទាក់ទងនឹង រដូវកាលនៃការរៀបអាពាហ៍ពិពាហ៍ ឋានានុក្រមបងប្អូនបង្កើត ការគណនាគុណគូអាយុគូភាគី ចំណែក លក្ខខណ្ឌមួយចំនួនគឺមានភាពសដ្រៀងគ្នារវាងបវេណីនិងនីតិវិជ្ជមាន មានដូចជាលក្ខខណ្ឌទាក់ទងនឹងភេទ វិធិនភាពរបស់ស្រ្តី។ល៕