អត្ថន័យសង្ខេប

ដោយសារការពឹងផ្អែកយ៉ាងទូលំទូលាយ ដែលតួអង្គរដ្ឋ និងតួអង្គមិនមែនរដ្ឋ មានមកលើលំហអ៊ីនធឺណិត ​និងការកើនឡើងនៃគ្រោះថ្នាក់កើតចេញពីលំហនេះ រដ្ឋដែលមានឥទ្ធិពលបានជំរុញឱ្យមានការធានាសន្តិសុខនៃប្រព័ន្ធនេះ។ ទោះជាយ៉ាងនេះក្ដី មកទល់បច្ចុប្បន្ននេះមិនទាន់មានច្បាប់កំណត់ ឬនិយាម ការគ្រប់គ្រងជាអន្តរជាតិសម្រាប់លំហនេះនៅឡើយទេ។ ជារួម ការប៉ុនប៉ងរបស់សហគមន៍អន្តរជាតិជាច្រើនដើម្បីបង្កើតស្ថាប័នអន្តរជាតិ និងច្បាប់អន្តរជាតិដើម្បីគ្រប់គ្រងលំហអ៊ីនធឺណិត មិនទាន់ទទួលបានជោគជ័យទេ។ អាស្រ័យហេតុនេះ អភិបាលកិច្ចនៃប្រព័ន្ធអ៊ីនធឺណិត ត្រូវបានផ្ទេរទៅឱ្យរដ្ឋនីមួយៗដើម្បីគ្រប់គ្រង។ ការអភិវឌ្ឍនេះមានការរារាំងវឌ្ឍនភាពនៃការបង្កើតបទដ្ឋានគតិយុត្តជាអន្តរជាតិដែលសមស្របមួយ បើទោះបី ជាមានការខិតខំប្រឹងប្រែងពិតប្រាកដ និងដោយស្មោះក្នុងការសម្រេចនៅគោលដៅនេះក៏ដោយ។ ការខិតខំប្រឹងប្រែងដើម្បីបង្កើតបទប្បញ្ញត្តិសម្រាប់ប្រព័ន្ធអ៊ីនធឺណិតនេះ ត្រូវបានរារាំងជាប្រចាំ ឬទទួលបានការគាំទ្រមិនគ្រប់គ្រាន់ពីបណ្ដាស្ថាប័នអន្តរជាតិមួយចំនួន។