សេចក្តីផ្តើម

“ប្រទេសកម្ពុជា​ ជាប្រទេសប្រកាន់យករបប ឬអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economy system) ដូចមានចែងក្នុងមាត្រា ៥៦ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រព័ន្ធមួយដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើទីផ្សារ លើកលែងតែទំនិញ ឬសេវាកម្មទាំងឡាយណា ដែលត្រូវបានហាមឃាត់ដោយច្បាប់។ ផ្អែកទៅលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កម្ពុជាគឺជាប្រទេសមួយដែលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើទីផ្សារ លើកលែងតែទំនិញ ឬសេវាកម្មទាំងឡាយណា ដែលត្រូវបានហាមឃាត់ដោយច្បាប់ ហើយរាល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និងការកំណត់តម្លៃលើទំនិញ និងសេវាត្រូវបានធ្វើឡើងដោយការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ដែលគោលការណ៍នេះ រាជរដ្ឋាភិបាលអាចធ្វើអន្តរាគមន៍តិចតួច ឬក៏មិនមានផង។ បើទោះបីជាយ៉ាងនេះក្តី ដើម្បីឱ្យសកម្មភាព ផលិតភាព ពាណិជ្ជកម្ម និងសេវាកម្មមានការប្រកួតប្រជែង និងការប្រកួតប្រជែងឱ្យមានតម្លាភាព និងស្មើភាពគ្នា ព្រមទាំងដើម្បីគ្រប់គ្រងការប្រកួតប្រជែងទីផ្សារបានល្អ ស្របតាមការវិវត្តថ្មីៗនៃវិស័យពាណិជ្ជកម្មក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ បានរៀបចំយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ត្រង់ចំណុចទី១ មុំទី៤ នៃចតុកោណទី៣ ដើម្បីជំរុញការរៀបចំ និងអនុម័តច្បាប់ស្តីពីការប្រកួតប្រជែង ដែលជាក្របខ័ណ្ឌសម្រាប់ជំរុញការប្រកួតប្រជែង ពង្រឹងរចនាសម័្ពន្ធឧស្សាហកម្ម រៀបចំយន្តការសម្រាប់អនុវត្តច្បាប់ និងលើកកម្ពស់វប្បធម៌ប្រកួតប្រជែង។……….”