Subtitle

សិទ្ធិស្នាក់នៅ គឺជាសិទ្ធិមួយត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។ យោងតាមមា​ត្រា​៤​០​ នៃរដ្ឋធម្មនុញ្ញចែងថា៖ «សេរីភាពក្នុងការដើរឆ្ញាយជិត និង តាំងទីលំនៅក្នុងស្ថានភាព ស្របច្បាប់ ​របស់ប្រជាពលរដ្ឋត្រូវបានគោរព»។ ការស្នាក់នៅ គឺជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារ ដែលមាន​
ស្ថានភាពប្រាក់ចំណូលទាប ជាពិសេសកម្មករ សិស្ស និង និស្សិតដែលមកសិក្សា ឬធ្វើការងារ នៅភ្នំពេញ។ ហេតុដូច្នេះ ហើយទើបនៅឆ្នាំ២០១៥ មានច្បាប់ពិសេសមួយមានគោលដៅការពារទៅដល់ ពួកគាត់តាម
រយៈច្បាប់ស្តីពីភតិសន្យាពិសេស។

យោងតាមរយៈមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណី ​ភ​តិ​ស​ន្យា​ គឺ​ជា​កិ​ច្ច​ស​ន្យា​ដែ​ល​ភា​​គី​ម្ខា​ង​ដែ​​ល​ហៅ​ថា​ភតិបតី ធ្វើការប្រគល់វត្ថុ ផ្ទេរសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល ​ទៅ​ភា​គី​​ម្ខា​​ង​​​ទៀតដែលហៅថាភតិកៈ ដោយភតិកៈមានករណីយកិច្ចធ្វើការបង់ប្រាក់ឈ្នួលតបស្នងមកវិញ។ ​បើ​ប្រៀ​​ប​ធៀបជាមួយនឹងកិច្ចសន្យាលក់ទិញ ​​គេ​ឃើ​​ញ​ភា​ព​ខុ​ស​ប្លែ​ក​រ​វា​ង​កិ​ច្ច​ស​ន្យាទាំ​ង​ពី​រ​នៅ​ត្រ​ង់​កា​រ​ផ្ទេ​​រ​សិទ្ធិដែលកិច្ចសន្យាលក់ទិញគឺមានការផ្ទេរសិទ្ធិកម្មសិទ្ធិ និង សិទ្ធិផ្សេងដទៃទៀតជុំវិញវត្ថុ ​ចំ​ណែ​ក​ភ​តិ​សន្យាវិញ គឺគ្រាន់តែមានការផ្ទេរសិទ្ធិ​ផលុបភោគតែប៉ុណ្ណោះ ​ដែ​ល​ជា​មូ​ល​ហេ​តុនាំ​ឲ្យ​នៅ​ពេ​ល​ប​ញ្ច​ប់​ភតិសន្យា ភតិកៈត្រូវធ្វើបដិទាន ត្រឡប់វិញនូវ​វត្ថុ និងសិទ្ធិផលុបភោគលើវត្ថុទៅឲ្យភតិបតីវិញ ​អា​ច​និយាយបានថា កម្មសិទ្ធិករនៃវត្ថុ បានធ្វើការប្រគល់វត្ថុឲ្យ​បុគ្គលម្នាក់កាន់កាប់វត្ថុ ដោយផ្តល់នូវសិទ្ធិ និងករណីយកិច្ចមួយចំនួនទៅលើវត្ថុនោះ និង កម្មសិទ្ធិករនៃវត្ថុ ​មា​ន​​​​សិទ្ធិ​ទា​ម​ទា​រ​ឲ្យ​ធ្វើ​កា​រ​ប្រ​គ​ល់វ​ត្ថុ​នោះ​ត្រលប់មកវិញនៅពេលបញ្ចប់កិច្ចសន្យា។