Subtitle

អត្ថបទនេះពិនិត្យទៅលើជំហររបស់ចិន និងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ ១៩៨២ នៅសមុទ្រចិនខាងត្បូង។ តុលាការមជ្ឈត្តការឧបសម្ព័ន្ធ៧នៃអនុសញ្ញាសហប្រជាជាតិស្តីពីនីតិ
សមុទ្រ បានចេញមជ្ឈត្តវិនិច្ឆ័យក្នុងឆ្នាំ ២០១៦ ហើយការណ៍នេះបានទទួលបានការស្វាគមន៍ និងរិះគន់អំពីសំណាកអ្នកស្រាវជ្រាវអន្តរជាតិ។ដោយសារតែបញ្ហាសមុទ្រចិនមានសាវតារយូរលង់ និងប្រកបដោយភាពស្មុគស្មាញ នោះហេតុផលក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ក៏ទាមទារឱ្យអ្នកពាក់ព័ន្ធដោះស្រាយដោយប្រយ័ត្នប្រយែង មានតុល្យភាព និងភាពស្របច្បាប់។ ការស្វែងរក និងដោះស្រាយតាម​ក្របខណ្ឌ​ច្បាប់​ដែល​បាន​ឯកភាព​គ្នា​នោះនឹងធ្វើឱ្យ​ភាគី​ទាំងអស់​អាចសម្រួលបញ្ហា និងបន្តទំនាក់ទំនង​ប្រកប​ដោយ​មិត្តភាព និង​ផលប្រយោជន៍​ទៅវិញទៅមក។ ការដោះស្រាយការទាមទារដែនសមុទ្រចិនខាងត្បូងដែលមិនបត់បែន អាចនឹងបង្កភាពតានតឹង និងល្អក់កករជាង​ការប្រើប្រាស់នីតិវិធីចាប់បង្ខំផ្សេងទៀត។ភាគីទាំងអស់នៃជម្លោះចាំបាច់ត្រូវរក្សាគោលការណ៍ “សុច្ឆន្ទៈ” (good faith) គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងការជំរុញឱ្យប្រើប្រាស់យន្តការឈ្នះៗ ដោយការថ្លឹងថ្លែងគ្រប់អង្គហេតុ និងគ្រប់អង្គច្បាប់ ដោយសមភាព។