ពិធីសម្ពោធព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៦ និងការធ្វើបទបង្ហាញពិសេស

ថ្លែង និងពិភាក្សានៅក្នុង «ពិធីសម្ពោធព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៦ និងការធ្វើបទបង្ហាញពិសេស» នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សាលប្រជុំជាន់ទី៧ នៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ, គណៈអធិបតី និងវាគ្មិនកិត្តិយស ព្រមទាំងអ្នកចូលរួមទាំងអស់ បានកត់សម្គាល់ពីគុណតម្លៃនៃការអាន និងការសរសេរផលិតស្នាដៃជាអត្ថបទស្រាវជ្រាវច្បាប់ និងអត្ថបទពាក់ព័ន្ធនានា សម្រាប់ជាប្រយោជន៍យូរអង្វែង នៃការចូលរួមជាចំណែកមិនអាចខ្វះបាន នៃវឌ្ឍនភាព និងវិបុលភាពសង្គមនីតិរដ្ឋកម្ពុជា។ ព្រឹត្តិបត្រច្បាប់សាលាត្រាជូ ជាវណ្ណកម្មមួយក្នុងវណ្ណកម្មស្រាវជ្រាវផ្សេងទៀត ដែលបាន និងកំពុងចូលរួមចំណែក នៅក្នុងចក្ខុវិស័យនេះ។

កម្មវិធីសម្ពោធផ្លូវការ និងការចែករំលែកតាមរយៈការធ្វើបទបង្ហាញរយៈពេល ៣ ម៉ោង និង ៣០ នាទី នេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសមាគមសាលាត្រាជូ, ឯកឧត្ដមបណ្ឌិត ឆាយ ហុក ផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្ដសាលាត្រាជូ និងជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្ដិធម៌, លោក ហ៊ិន សំអាត សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយស ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក/លោកស្រី ចៅក្រម ព្រះរាជអាជ្ញា មេធាវី លោក លោកស្រី អ្នកនាងកញ្ញា ដែលជាសប្បុរសជន តំណាងស្ថាប័នឧបត្ថម្ភ ដៃគូសហការ អ្នកនិពន្ធក្នុងព្រឹត្ដិបត្រច្បាប់សាលាត្រាជូ, សមាជិក សមាជិកាសមាគមសាលាត្រាជូ, និស្សិតផ្នែកនីតិសាស្រ្ដនៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងសាធារណជនទូទៅ។

👉 Facebook ៖ https://www.facebook.com/share/p/6PTxYAVhgLS1jcEy/?mibextid=WC7FNe
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website (http://www.salatraju.com/) I Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG(https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)

👉Channel Telegram Traju ៖ https://t.me/salatraju