10. បច្ចុប្បន្នភាពគតិយុត្តកម្ពុជា ស្តីពីប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍ / Prakas of the Ministry of Posts and Telecommunications on the Quality of Telecommunication Services dated 19 July 2022 (Khmer Article)
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានចេញប្រកាសលេខ៨២ បទ.ប្រក ស្តីពី «គុណភាពសេវាទូរគមនាគមន៍»[1] ក្នុងគោលបំណងដើម្បី៖ ១. ធានាថាព័ត៌មានដែលផ្តល់ដោយប្រតិបត្តិករទូរគមនាគមន៍អំពីគុណភាពសេវាទូរគមនាគមន៍ មានភាពត្រឹមត្រូវ អាចទទួលយកបាន និងអាចប្រៀបធៀបគ្នាបាន។ ២. ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជម្រើស តម្លៃ និងគុណភាពសេវាទូរគមនាគមន៍ ដើម្បីជួយអ្នកប្រើប្រាស់ជ្រើសរើសប្រតិបត្តិករទូរគមនាគមន៍។ ៣. ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព ស្របតាមទឹកប្រាក់ដែលបានបង់។ ៤. ផ្តល់ព័ត៌មានដល់ប្រតិបត្តិករទូរគមនាគមន៍ ដើម្បីរៀបចំផែនការពង្រឹងគុណភាពសេវា និងបណ្តាញទូរគមនាគមន៍របស់ខ្លួន។ ៥. ធានាថារបាយការណ៍នៃការវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដោយប្រតិបត្តិករទូរគមនាគមន៍ មានភាពត្រឹមត្រូវ ពេញលេញ និងតាមកាលវេលា។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលផ្ដល់សេវាទូរសព្ទអចល័ត (Fixed Wireless Loop Line – FWLL) សេវាទូរសព្ទចល័ត (Mobile Network Operator – MNO) និងសេវាអ៊ីនធឺណិតអចល័ត…