
សមាគមសាលាត្រាជូ មានកិត្ដិយសសូមនាំមកជូននូវវាក្យស័ព្ទច្បាប់អន្ដរជាតិសំខាន់ៗស្ដីពី «ការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា»។ អត្ថបទនេះត្រូវបានតាក់តែងរៀបចំឡើងចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមឈ្លានពានពីកងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ។ ជាក់ស្ដែងស្ថិតក្នុងបរិបទនាពេលបច្ចុប្បន្ននេះ សកម្មភាពសង្គ្រាមឈ្លានពានរបស់កងកម្លាំងយោធាថៃដែលកំពុងធ្វើការបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជា គឺបាននិងកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្ដរជាតិនានាជាច្រើន ជាពិសេសដូចដែលមានសរសេរនៅក្នុងអត្ថបទវាក្យស័ព្ទច្បាប់អន្ដរជាតិនេះ ដែលបានរៀបចំចងក្រងនៅក្នុងសៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៨ លេខពិសេស។
អត្ថបទនេះ ជាស្នាដៃនិពន្ធ ដោយក្រុមការងារព្រឹត្តិបត្រច្បាប់ ដែលត្រូវបានបោះផ្សាយនៅក្នុងព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៨ លេខពិសេស។
របៀបយោងអត្ថបទ៖ ក្រុមការងារព្រឹត្តិបត្រច្បាប់, វាក្យស័ព្ទច្បាប់អន្ដរជាតិសំខាន់ៗស្ដីពីការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា, ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេស ទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្ត និងវីរៈយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មដើម្បីលើកកម្ពស់វិស័យច្បាប់ យុត្តិធម៌ ការពារអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ, ភ្នំពេញ, ខែមករា ឆ្នាំ២០២៥។
