លោកស្រី និត នីតិការ តំណាង ឯកឧត្តម ទី ហ្សានិត បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧ នីតិកាតព្វកិច្ច ភាគ១ កាតព្វកិច្ច និងកិច្ចសន្យាពិសេស ដែលទើបដាក់សម្ពោធថ្មី ជូនដល់ សាកលវិទ្យាល័យជាតិបាត់ដំបង



លោកស្រី និត នីតិការ សមាជិកាគណៈកម្មការប្រតិបត្តិ ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមសាលាត្រាជូ និងប្រធានគម្រោង ពីនេះពីនោះ ពីច្បាប់ តំណាង ឯកឧត្តម ទី ហ្សានិត បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧ នីតិកាតព្វកិច្ច ភាគ១ កាតព្វកិច្ច និងកិច្ចសន្យាពិសេស ដែលទើបដាក់សម្ពោធថ្មី ជូនដល់ សាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីតម្កល់ និងទុកសម្រាប់ជាប្រយោជន៍ដល់ និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមនូវចំណេះដឹងថ្មីៗបន្ថែមទៀត។
បន្ថែមពីនេះ សមាគមសាលាត្រាជូ មានកិត្តិយសប្រកបដោយសេចក្តីសោមនស្សរីករាយដែលបានទទួលលិខិតថ្លែងអំណរគុណពី ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជូនចំពោះ ឯកឧត្ដម ផល ពិសាល ប្រធានស្ដីទីសមាគមសាលាត្រាជូ សម្រាប់អំណោយជាសៀវភៅព្រឹត្តិបត្រច្បាប់ ដើម្បីជាសក្ខីកម្មនៃការចូលរួមចំណែកនៃការលើកកម្ពស់វិស័យស្រាវជ្រាវច្បាប់ជាតិ និងអន្តរជាតិ នៅកម្ពុជា។
====================
👉 facebook: https://www.facebook.com/share/p/19zVkDnJjy/?mibextid=wwXIfr
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Website (https://traju.org/) I Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG (https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)
👉Channel Telegram Traju ៖ https://t.me/salatraju