ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥
ចាប់ផ្ដើមហើយ «ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥» នៅស្ដង់លេខC4 សមាគមសាលាត្រាជូ 📣📣 សមាគមសាលាត្រាជូ មានកិត្តិយសសូមជម្រាបជូនសិស្ស និស្សិត ប្រិយមិត្ដ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ សមាគមសាលាត្រាជូ នឹងចូលរួមក្នុង «ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥» ដែលរៀបចំឡើងនៅទីតាំងអគារ Elysée នៅកោះពេជ្រ ចាប់ពីថ្ងៃស្អែក ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដោយមានការដាក់តាំងបង្ហាញស្នាដៃនានា និងកម្មវិធីកម្សាន្ដជាច្រើន។—————————ស្នាដៃសៀវភៅរបស់សមាគមសាលាត្រាជូ ក៏បានចូលរួមការដាក់តាំងពិព័រណ៍សៀវភៅនៅក្នុងកម្មវិធីខាងលើដែរនេះ ដែលក្នុងនោះមាន៖ ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី១ ទី២ ទី៣ ទី៤ ទី៥ ទី៦ និងជាពិសេស ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៧ (ដែលទើបបោះផ្សាយថ្មី) ព្រមទាំងសៀវភៅស្នាដៃនិពន្ធនានារបស់សមាជិក សមាជិកាសមាគម រួមជាមួយកម្រងមេរៀន និងកម្រងសំណួរ&ចម្លើយជំនួយស្មារតីរបស់មជ្ឈមណ្ឌលត្រាជូត្រេននីង។ សូមសមាជិក សមាជិកាសមាគមសាលាត្រាជូ និស្សិត ប្រិយមិត្ដ និងសាធារណជនទាំងអស់ សូមអញ្ជើញទៅចូលរួមដោយផ្ទាល់ និងសេរីបាននៅទីតាំងនៅអគារElyséeនៅកោះពេជ្រ។ សូមបញ្ជាក់ថា៖…
