តាមរយៈសាស្រ្តាចារ្យជំនួយ ព្រុំ រិទ្ធី លោក ណាន សុវណ្ណវីរៈបុត្រ បានប្រគល់ជូនព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧ ចំនួន ១ក្បាល ជូនដល់ មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី ឆុងឈីង ប្រទេសចិន
[Chinese and English below] តាមរយៈសាស្រ្តាចារ្យជំនួយ ព្រុំ រិទ្ធី សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសមាគមសាលាត្រាជូ និងជាអ្នកនិពន្ធព្រឹត្តិបត្រច្បាប់លេខពិសេសទី៧ លោក ណាន សុវណ្ណវីរៈបុត្រ គឺជានិស្សិតនៃដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ (ស.ភ.ន.វ.ស.) បានប្រគល់ជូនព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧ ចំនួន ១ក្បាល ជូនដល់ មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី ឆុងឈីង ប្រទេសចិន ដើម្បីតម្កល់ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន និងអនាគត។ សមាគមសាលាត្រាជូ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី ដែលបានផ្ដល់កិច្ចសហការ និងទទួលយកនូវព្រឹត្តិបត្រច្បាប់របស់សមាគម។ Prum Rithy教授是Traju学校协会科学委员会委员,也是《法律快报》特刊第七期的作者。国际关系系学生Nan Sovann Vireakboth 先生将《法律快报》特刊第七期提交给西南政法大学中国-东盟法律研究中心,以期为当前及未来的研究和学习提供参考。 Traju 学校协会向西南政法大学中国-东盟法律研究中心表达了深切的谢意,感谢其提供合作并接受了协会的法律公报。 Through Assistant Professor Prum Rithy, a member of the Scientific Council of Sala Traju Association and…
