ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ តំណាងឯកឧត្តម ទីហ្សានិត ប្រធានសមាគមសាលាត្រាជូបានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូលេខពិសេសទី៧ ៥ក្បាល ជូនដល់ បណ្ណាល័យជាតិ
ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ តំណាងឯកឧត្តម ទីហ្សានិត ប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូលេខពិសេសទី៧ ដែលទើបដាក់សម្ពោធថ្មីៗ ចំនួន ៥ក្បាល ជូនដល់ បណ្ណាល័យជាតិ ដើម្បីតម្កល់ទុកជាឯកសារសម្រាប់ប្រើប្រាស់ជូនដល់សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមនូវចំណេះដឹងច្បាប់ថ្មីៗ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ផល ពិសាល ក៏បានថ្លែងអំណរគុណដល់បណ្ណាល័យជាតិ ដែលផ្ដល់ជាឯកសារ និងបានអនុញ្ញាតឱ្យសមាគម តម្កល់ស្នាដៃនានារបស់សមាជិក សមាជិកា និងតែងតែផ្តល់កិច្ចសហការគាំទ្រក្នុងការសម្របសម្រួលការផលិតស្នាដៃស្រាវជ្រាវនានា។ សូមបញ្ជាក់ថា សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅស្វែងរកអានព្រឹត្ដិបត្រច្បាប់សាលាត្រាជូ និងឯកសារពាក់ព័ន្ធនានាបាន នៅបណ្ណាល័យជាតិ ដែលឃ្លាំងផ្ទុកឯកសារដ៏ធំរបស់ជាតិ។ 👉 បណ្ណាល័យជាតិ ទីតាំង 📍https://maps.app.goo.gl/fvZfWX9kVsU3MoCt8?g_st=it 👉 ក្រុមការងារផ្សព្វផ្សាយ:+855 97 846 9589+855 97 24 92 380+855 86 973…
