កិច្ចប្រជុំស្ដីពី «ការរាយការណ៍ ពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពការងារព្រមទាំងលើកទិសដៅការងារបន្តដើម្បីត្រៀមរៀបចំគម្រោង និងកម្មវិធីនានារបស់សមាគមសាលាត្រាជូ»
សមាគមសាលាត្រាជូ បានរៀបចំកិច្ចប្រជុំស្ដីពី «ការរាយការណ៍ ពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពការងារព្រមទាំងលើកទិសដៅការងារបន្តដើម្បីត្រៀមរៀបចំគម្រោង និងកម្មវិធីនានារបស់សមាគមសាលាត្រាជូ» ក្រោមអធិបតីភាពឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា គណៈកម្មការប្រតិបត្ដិ, អ្នកស្រាវជ្រាវ, នាយកដ្ឋាន, លេខាធិការដ្ឋាន, គម្រោង ព្រមទាំងកម្មសិក្សាការី, អ្នកហាត់ការច្បាប់ និងអ្នកហាត់ការរដ្ឋបាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ ជាន់ទី១១ អគារ PPIU។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពរបស់ក្រុមការងារព្រឹត្តិបត្រច្បាប់សាលាលេខទី៧ និងលើកទិសដៅលេខពិសេសទី៨ ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅផែនការសកម្មភាពរបន្ដ កម្មវិធីរបស់សមាគមសាលាត្រាជូ នាចុងឆ្នាំ២០២៤នេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ទី ហ្សានិត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានរួមចំណែកលះបង់ពេលវេលា កម្លាំងកាយចិត្ដ ប្រាជ្ញា ស្មារតី និងធនធាន យ៉ាងសកម្មនាពេលកន្លងមកនេះ ក្នុងបុព្វហេតុរបស់សមាគម ដើម្បីចូលរួមលើកកម្ពស់ការស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់នៅក្នុងប្រទេសកម្ពុជា។ 📱 Facebook:…