ពិធីសម្ពោធព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៥ និងការធ្វើបទបង្ហាញពិសេស

ថ្លែង និងពិភាក្សានៅក្នុង «ពិធីសម្ពោធព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៥ និងការធ្វើបទបង្ហាញពិសេស» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលប្រជុំជាន់ទី៧ នៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ, គណៈអធិបតី និងវាគ្មិនកិត្តិយស ព្រមទាំងអ្នកចូលរួមទាំងអស់ បានកត់សម្គាល់ពីគុណតម្លៃ មហាសាលនៃការអាន និងសរសេរផលិតស្នាដៃជាអត្ថបទស្រាវជ្រាវច្បាប់ និងអត្ថបទពាក់ព័ន្ធនានា សម្រាប់ជាប្រយោជន៍យូរអង្វែង នៃការចូលរួមជាចំណែកមិនអាចខ្វះបាន នៃវឌ្ឍនភាព និងវិបុលភាពសង្គមនីតិរដ្ឋកម្ពុជា។ ព្រឹត្តិបត្រច្បាប់សាលាត្រាជូ ជាវណ្ណកម្មមួយក្នុងវណ្ណកម្មស្រាវជ្រាវផ្សេងទៀត ដែលបាន និងកំពុងចូលរួមចំណែក នៅក្នុងចក្ខុវិស័យនេះ។

កម្មវិធីសម្ពោធផ្លូវការ និងការចែករំលែកតាមរយៈការធ្វើបទបង្ហាញរយៈពេល ៤ ម៉ោង នេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការនាយកព្រឹត្ដិបត្រច្បាប់សាលាត្រាជូ, ឯកឧត្ដមបណ្ឌិត ឆាយ ហុក ផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្ដសាលាត្រាជូ និងជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្ដិធម៌, លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយស ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក/លោកស្រី ចៅក្រម ព្រះរាជអាជ្ញា មេធាវី លោក លោកស្រី អ្នកនាងកញ្ញា ដែលជាសប្បុរសជន តំណាងស្ថាប័នឧបត្ថម្ភ ដៃគូសហការ អ្នកនិពន្ធក្នុងព្រឹត្ដិបត្រច្បាប់សាលាត្រាជូ, សមាជិក សមាជិកាសមាគមសាលាត្រាជូ, និស្សិតផ្នែកនីតិសាស្រ្ដនៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងសាធារណជនទូទៅ។

👉 Facebook ៖ https://www.facebook.com/100064454541500/posts/pfbid025x9x8UiTwcc9qT3rHpp3VT88TtoBm7qKjn4eAMpYPtDGBwMFQ7GmG7rGu7mBPGXXl/
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website (http://www.salatraju.com/) I Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG

(https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)👉Channel Telegram Traju ៖ https://t.me/salatraju