ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤

ចាប់ផ្ដើមហើយ «កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤»  នឹងប្រារព្ធឡើង ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារខាងមុខសាលាបុរីកោះពេជ្រ។

សូមអញ្ជើញ សមាជិក សមាជិកា សិក្ខាកាមមជ្ឈមណ្ឌលត្រាជូត្រេននីង និស្សិត ប្រិយមិត្ដ និងសាធារណជនទាំងអស់ កុំភ្លេចចូលមើលស្ដង់លេខ B84 របស់សមាគមសាលាត្រាជូ នៅទីតាំងផ្ទាល់ បានដោយសេរី។
—————————
ស្នាដៃសៀវភៅរបស់សមាគមសាលាត្រាជូ ក៏បានចូលរួមការដាក់តាំងពិព័រណ៍សៀវភៅនៅក្នុងកម្មវិធីខាងលើដែរនេះ ដែលក្នុងនោះមាន៖  ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី១ ទី២ ទី៣ ទី៤ ទី៥ ទី៦  និងលេខពិសេសលេខទី៧ ព្រមទាំងសៀវភៅស្នាដៃនិពន្ធនានារបស់សមាជិក សមាជិកាសមាគម រួមជាមួយកម្រងមេរៀនរបស់មជ្ឈមណ្ឌលត្រាជូត្រេននីង។

សូមបញ្ជាក់ថា៖ និស្សិត និងសាធារណជនទាំងអស់ ដែលមកចូលទស្សនា និងលេងកម្សាន្ដនៅស្តង់សមាគមសាលាត្រាជូ នឹងមានឱកាសឆ្លើយសំណួរសប្បាយៗ ដើម្បីទទួលបាន រង្វាន់ ជាច្រើនរង្វាន់។

👉 Facebook : https://m.facebook.com/story.php?story_fbid=pfbid0LnJ61oGDTUYj6HkcWteCyyuyVkSSiQCqBvcJNZBYwtiL53RgyZLAxU4feajFMepKl&id=100064454541500

::::::::::::::::::::::::::::::::::::

👉 ភ្ជាប់ទំនាក់ទំនងជាមួយយើង Telegram (https://t.me/trajutraining) ::: Tik Tok (http://www.tiktok.com/@trajutraining_tiktok) :::  Website (https://training.traju.org/)