កម្មវិធីកិច្ចពិភាក្សា ដើម្បីចូលរួមអបអរសាទរខួបទី៣១ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ដែនកំណត់នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ»

សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងមជ្ឈមណ្ឌលត្រាជូត្រេននីង បានរៀបចំកម្មវិធីកិច្ចពិភាក្សា ដើម្បីចូលរួមអបអរសាទរខួបទី៣១ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ

«ដែនកំណត់នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ» នៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងឯកឧត្ដម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ។

ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានផ្ដល់កិត្ដិយសអញ្ជើញជាគណៈអធិបតី និងការសហការសម្របសម្រួលទីតាំងរៀបចំកម្មវិធីកិច្ចពិភាក្សាដ៏មានសារៈប្រយោជន៍នេះប្រកបដោយរលូនដោយរលូន និងទទួលបានជោគជ័យ។

បន្ថែមពីនេះ សមាគមសាលាត្រាជូ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវាគ្មិនកិត្តិយស ឯកឧត្តម ហ៊ុយ វណ្ណៈ, ឯកឧត្ដមបណ្ឌិត មាស បូរ៉ា, លោក ចក សម្បត្តិ , លោក ណុច រ៉ាម៉ូ និងអ្នកសម្របសម្រួលកម្មវិធី កញ្ញា លឹម រ័ត្នធីតា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ព្រមទាំងបានចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ប្រកបដោយខ្លឹមសារស៊ីជម្រៅ ជូនចំពោះអ្នកចូលរួម និងនិស្សិតឱ្យបានជ្រួតជ្រាប។

លើសពីនេះ សមាគមសាលាត្រាជូ ក៏សូមអរគុណជូនចំពោះ ការិយាល័យមេធាវី សិទ្ធិស័ក្តិ, លោកមេធាវី ស្រេង គឹមប៉ោ ប្រធានការិយាល័យមេធាវី ចក្រី, លោកមេធាវី ឌី ក្ដឹប ប្រធានការិយាល័យមេធាវី ឌី.ខេ, លោកជិន ជ័យាបុត្រ,លោកមេធាវី ស្រេង ឡុងថៃ, លោកមេធាវី ត្រោក ទ្រង់ សំបូរ និងមជ្ឈមណ្ឌលត្រាជូត្រេននីង ដែលបានចូលរួមសហការគាំទ្រឧបត្ថម្ភនៅក្នុងកម្មវិធីខាងលើនេះដំណើរការទៅមុខបានយ៉ាងរលូន។

ជាចុងក្រោយ សមាគមសាលាត្រាជូ សូមអរគុណដល់សាធារណជន និងនិស្សិតចូលរួមទាំងអស់គ្នា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សារបស់យើងក្នុងថ្ងៃនេះផងដែរ។ ព្រមជាមួយគ្នានេះ សមាគម ក៏សូមអរគុណចំពោះក្រុមការងាររៀបចំទាំងអស់ ដែលបានជួយសម្របសម្រួលកម្មវិធីនេះអោយដំណើរការទៅមុខយ៉ាងរលូន និងទទួលលទ្ធផលល្អផងដែរ។

👉Facebook ៖ https://www.facebook.com/share/p/PqH4WQdteifu2RRa/?mibextid=WC7FNe
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website (http://www.salatraju.com/) I Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG (https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)👉Channel Telegram Traju ៖ https://t.me/salatraju