ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧

ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧

ដើម្បីឱ្យដំណើរការរៀបចំព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧ ប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានព្រាងទុក ក្រុមការងារបានបន្តរៀបចំត្រួតពិនិត្យលើខ្លឹមសារ និងទម្រង់នៃអត្ថបទស្រាវជ្រាវរបស់ព្រឹត្តិបត្រច្បាប់លេខពិសេសទី៧ ក្រោមការដឹកនាំដោយ ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ និងបណ្ឌិត ព្រុំ រិទ្ធី អ្នកនិពន្ធ និងជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តសមាគមសាលាត្រាជូ និងមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារលេខាធិការដ្ឋានព្រឹត្ដិបត្រច្បាប់, លេខាធិការដ្ឋានសមាគមសាលាត្រាជូ, អ្នកហាត់ការច្បាប់ និងកម្មសិក្សាការីជំនាន់ទី២៥ នៅទីស្នាក់ការសមាគមសាលាត្រាជូ (អគារ PPIU ជាន់ទី១១)។

ការរៀបចំត្រួតពិនិត្យលើខ្លឹមសារ និងទម្រង់អត្ថបទនៃព្រឹត្តិបត្រច្បាប់លេខពិសេសទី៧នេះផងដែល គឺការធានាឱ្យបាននូវសង្គតិភាពជាអតិបរមា និងជៀសឱ្យបាននូវកំហុសអក្ខរាវិរុទ្ធតិចបំផុត។

#TrajuBulletin7

#bookpublishing

#salatraju

👉 Facebook : https://www.facebook.com/share/p/V3wo2AJMuB9SGMfH/?mibextid=WC7FNe
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ Website (http://www.salatraju.com/) I Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG(https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)

👉Channel Telegram Traju ៖ https://t.me/salatraju