ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ តំណាងឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧ នីតិកាតព្វកិច្ច ភាគ១ កាតព្វកិច្ច និងកិច្ចសន្យាពិសេស ដែលទើបដាក់សម្ពោធថ្មី ជូនដល់ បណ្ណាល័យហ៊ុនសែន Hun Sen Library, Royal University of Phnom Penh នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP – Royal University of Phnom Penh



ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ តំណាងឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី៧ នីតិកាតព្វកិច្ច ភាគ១ កាតព្វកិច្ច និងកិច្ចសន្យាពិសេស ដែលទើបដាក់សម្ពោធថ្មី ជូនដល់ បណ្ណាល័យហ៊ុនសែន Hun Sen Library, Royal University of Phnom Penh នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP – Royal University of Phnom Penh ដើម្បីតម្កល់ និងទុកសម្រាប់ប្រើប្រាស់ដល់សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមនូវចំណេះដឹងថ្មីៗបន្ថែមទៀត។
សមាគមសាលាត្រាជូ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងបណ្ណាល័យហ៊ុនសែន ដែលបានអនុញ្ញាតជូនដល់សមាគមសាលាត្រាជូ បានតម្ដល់ស្នាដៃស្រាវជ្រាវនៅក្នុងបណ្ណាល័យនេះ ទុកសម្រាប់ប្រើប្រាស់ជូនដល់សិស្សនិស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់ ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា សិស្សនិស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅស្វែងរកព្រឹត្តិបត្រច្បាប់របស់សមាគម និងឯកសារស្រាវជ្រាវច្បាប់ផ្សេងៗទៀត នៅក្នុងបណ្ណាល័ហ៊ុន សែន ជាមួយនឹងបរិយាកាសជុំវិញស្រល់ថ្លា ទីធ្លាមានទំហំធំទូលាយ និងមានការរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ។
ទំនាក់ទំនងក្រុមការងារផ្សព្វផ្សាយ:
+855 97 846 9589
+855 16 360 757
+855 96 812 4723
👉 Facebook : https://www.facebook.com/share/p/1DEs3L1V49/?mibextid=wwXIfr
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Website (http://www.salatraju.com/) I Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG (https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)👉Channel Telegram Traju ៖ https://t.me/salatraju