ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ​ បានដឹកនាំសហការីចូលជួបសម្តែងការគួរសម និងប្រគេនសម្ដេចនូវ«សៀវភៅព្រឹត្តិបត្រច្បាប់ និងស្នាដៃរបស់សមាជិក សមាជិកា» ចំនួន ១ឈុត ថ្វាយ សម្ដេចព្រះមហាអរិយវង្ស​ បណ្ឌិត យ៉ន សេងយៀត

ដោយទទួលបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពីសម្ដេចព្រះមហាអរិយវង្ស​ បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ និងជាព្រះចៅអធិការវត្តឧណ្ណាលោម ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ​ តំណាង ឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ បានដឹកនាំសហការីចូលជួបសម្តែងការគួរសម និងប្រគេនសម្ដេចនូវ«សៀវភៅព្រឹត្តិបត្រច្បាប់ និងស្នាដៃរបស់សមាជិក សមាជិកា» ចំនួន ១ឈុត កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ព្រះមហាអរិយវង្ស​ បណ្ឌិត ដែលបានអនុញ្ញាតជូនសមាជិក សមាគមបានចូលជួប និងប្រគេនស្នាដៃ ដើម្បីទុកសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន និងអនាគត។

====================

👉Facebook ៖ https://www.facebook.com/share/p/14wvmE6qzo/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website (http://www.salatraju.com/) I Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG (https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)

👉Channel Telegram Traju ៖ https://t.me/salatraju