បទវិចារណកថាពិសេស ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ៖ ក្របខណ្ឌច្បាប់ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច

ដោយ សូ សក្តា បច្ចុប្បន្នជាបេក្ខបណ្ឌិតនីតិអន្តរជាតិ និងអឺរ៉ុប នៃសាកលវិទ្យាល័យប៉ារីស១ ប៉ង់តេអុង-សកបោន (Université Paris 1 Panthéon-Sorbonne) និងជាគ្រូបង្រៀននៅបណ្តាសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសបារាំង និងប្រទេសកម្ពុជា។

ប្រសិនបើ CLV-DTA ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការលើពហុវិស័យ ដែលអាចយកមកសិក្សាដោយប្រើប្រាស់វិធីសាស្រ្តបែបនយោបាយ សេដ្ឋកិច្ចវិទ្យា ឬសង្គមវិទ្យា បទវិចារណកថានេះនឹងលើកយកមកសិក្សាតែក្របខណ្ឌគតិយុត្តសេដ្ឋកិច្ចដែលពាក់ព័ន្ធប៉ុណ្ណោះ។ បទវិចារណកថានេះនឹងព្យាយាមឆ្លើយទៅនឹងចំណោទបញ្ហាសំខាន់ៗមួយចំនួន៖ តើ CLV-DTA និងកិច្ចព្រៀមព្រៀងដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច បង្កើតឡើង និងដំណើរការ ស្របតាមក្របខណ្ឌគតិយុត្តអន្តរជាតិជាធរមានដែរឬទេ? មុននឹងឈានទៅដល់ការសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (២) និងបទដ្ឋានគតិយុត្តទាក់ទងនឹងការវិនិយោគពីបរទេស (៣) អត្ថបទនេះនឹងបង្ហាញពីទិដ្ឋភាពទូទៅអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (១) ជាមុនសិន។ 

របៀបយោងអត្ថបទនៅក្នុងព្រឹត្តិបត្រនេះ៖ សូ សក្តា, បទវិចារណកថាពិសេសស្តីពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)៖ ក្របខណ្ឌច្បាប់ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, ព្រឹត្តិបត្រច្បាប់សាលាត្រាជូ, ភ្នំពេញ, ខែសីហា, ឆ្នាំ២០២៤ ។

ទាញយកជា PDF

កិច្ចព្រមព្រៀង និងអនុស្សរណៈ (Agreements and MoU)

  1. កិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦) (PDF) / Agreement on Trade Promotion and Facilitation for Cambodia-Lao PDR-Viet Nam Development Triangle Area (23rd November 2016) (PDF)
  2. កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការពាណិជ្ជកម្ម ការផ្លាស់ប្តូរទំនិញ និងសេវា នៅតំបន់ព្រំដែនរវាង
    រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០១) (PDF) / Agreement on Commercial Transaction, Exchange of Goods & Services in the Border Area between the Royal Government of Cambodia and the Government of the Socialist Republic of Viet Nam (26th November 2001) (PDF)
  3. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក (ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៨) (PDF) / Agreement on Road Transportation between the Royal Government of Cambodia and the Government of the Socialist Republic of Viet Nam (1st June 1998) (PDF)
  4. ពិធីសារ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោករវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៧) (PDF) / Protocol for the Implementation of the Road Transport Agreement between the Government of
    the Kingdom of Cambodia and the Government of the Lao People’s Democratic Republic (14th December 2007) (PDF)
  5. អនុស្សរណៈនៃការយោគយល់គ្នារវាង និងក្នុងចំណោមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក (ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣) (PDF) / Memorandum of Understanding between the Government of the Kingdom of Cambodia, the Government of the Lao People’s Democratic Republic, and the Socialist Republic of Viet Nam on Road Transport (17th January 2013) (PDF)
  6. Memorandum of Understanding among the Royal Government of Cambodia, the Government of the Lao People’s Democratic Republic, the Government of the Socialist Republic of Vietnam toward the formulation of special preferential policies for the Development Triangle Area of Cambodia-Laos-Vietnam (26th November 2008) (PDF)
  7. The Amendment to the Memorandum of Understanding towards the formulation of special preferential policies for the CLV Development Triangle Area (16th November 2010) (PDF)

កិច្ចប្រជុំកំពូល ១១លើក

  1. កិច្ចប្រជុំកំពូល CLV-DTA លើកទី១ (ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៩) (ពុំមានចេញជាសេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសព័ត៌មាននោះទេ ដោយជាជំនួបដំបូងនិងក្រៅផ្លូវការរវាងនាយករដ្ឋមន្ត្រីទាំងបីប្រទេស) (PDF)
  2. សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំលើកទី២ របស់នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម ស្តីពីការកសាងត្រីកោណអភិវឌ្ឍន៍ (ថ្ងៃទី២៦ ខែមករា ឆ្នាំ២០០២) (PDF) / Press Release of the second meeting of the Prime Ministers of Vietnam, Cambodia and Laos on the building of the development triangle (26th January 2002) (PDF)
  3. សេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ ស្តីពីការបង្កើតត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៤) (PDF) / Vientiane Declaration on the Establishment of the Cambodia-Laos-Viet Nam Development Triangle Area (28th November 2004) (PDF)
  4. សេចក្តីប្រកាសរួម កិច្ចប្រជុំកំពូលលើកទី៤ រវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម ស្តីពីត្រីកោណអភិវឌ្ឍន៍ (ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៦) (PDF) / Joint Statement of the fourth Summit of the Prime Ministers of Cambodia, Laos and Vietnam on the Development Triangle (5th December 2006) (PDF)
  5. សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលលើកទី៥ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨) (PDF) / Joint Statement of the fifth Cambodia-Laos-Viet Nam Summit on the CLV Development Triangle Area (26th November 2008) (PDF)
  6. សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការធ្វើឱ្យកាន់តែស៊ីជម្រៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១០១០) (PDF) / Phnom Penh Declaration on the Deepening Cambodia-Laos-Viet Nam Development Triangle Area (16th November 2010) (PDF)
  7. សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣) (PDF) / Joint Declaration on Strengthening Cooperation in the Cambodia-Laos-Viet Nam Development Triangle Area (12th March 2013) (PDF)
  8. សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤) (PDF) / Joint Declaration of the 8th Summit of Cambodia-Laos-Viet Nam on Development Triangle Area (25th November 2014) (PDF)
  9. សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥) (PDF) / Joint Declaration of the 9th Cambodia-Laos-Viet Nam Summit on Development Triangle Area (23rd November 2016) (PDF)
  10. សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨) (PDF) / Joint Declaration of the 10th Cambodia-Laos-Viet Nam Summit on Development Triangle Area (31st March 2018) (PDF)
  11. សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១១ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០) (PDF) / Joint Declaration of the 11th Cambodia-Laos-Viet Nam Summit on Development Triangle Area (9th December 2020) (PDF)