ការដកហូតសញ្ជាតិខ្មែរ៖ ប្រយោជន៍ខ្មែរឯងមិនតម្កើងទេ បែរជាវៀចវេរជួយតែបរទេស

ដោយ ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ

សញ្ជាតិ គឺជាស្ថានភាពស៊ីវិលរបស់បុគ្គលម្នាក់ក្នុងការទទួលបានសិទ្ធិ និងបំពេញកាតព្វកិច្ចតាមច្បាប់កំណត់របស់ប្រទេសមួយ។ តាមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ក្នុងភាពជាពលរដ្ឋខ្មែរ បុគ្គលម្នាក់ៗមានសិទ្ធិដូចពលរដ្ឋឯទៀត តែក៏មានកាតព្វកិច្ចគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ខ្មែរ ព្រមទាំងកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ក្រោមស្មារតីនៃច្បាប់ថ្មីស្តីពីសញ្ជាតិឆ្នាំ២០១៨ ត្រូវបានចាត់ទុកបុគ្គលម្នាក់ជាខ្មែរ ឬ ទទួលបានសញ្ជាតិខ្មែរ កាលបើបុគ្គលរូបនោះមានការផ្សារភ្ជាប់ទៅនឹងវប្បធម៌ សេដ្ឋកិច្ច កតញ្ញុតាធម៌ មនោសញ្ចេតនា សេចក្តីស្នេហា ក្នុងនោះការលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពោលគឺលើកតម្កើងនូវសេចក្តីចម្រើននៃប្រយោជន៍ជាតិខ្មែរ រួមទាំងឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពដែនដី សន្តិសុខ សេដ្ឋកិច្ចជាដើម ប្រកបដោយមោទកភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ។

របៀបយោងអត្ថបទ៖ ចក សម្បត្តិ, ការដកហូតសញ្ជាតិខ្មែរ៖ ប្រយោជន៍ខ្មែរឯងមិនតម្កើងទេ បែរជាវៀចវេរជួយតែបរទេស, ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេស ទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្តខ្មែរដែលបានបាត់បង់ជីវិត និងមានស្នាដៃក្នុងវិស័យច្បាប់ និងយុត្តិធម៌, ភ្នំពេញ, ខែមករា ឆ្នាំ២០២៥។ PDF