លិខិតថ្លែងអំណរគុណរបស់លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
លិខិតថ្លែងអំណរគុណរបស់លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជូនឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្ដិសាលាត្រាជូ សម្រាប់អំណោយជាសៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៤ ចំនួន២ក្បាល និងព្រឹត្ដិបត្រច្បាប់លេខទី១ «វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងច្បាប់អន្តរជាតិ» ទើបបោះផ្សាយថ្មី ចំនួន ២ក្បាលរបស់សមាគមសាលាត្រាជូ ដើម្បីដាក់តម្កល់ទុកក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន និងអនាគត។
ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ទេព កូលាប ដែលតែងតែផ្ដល់កិច្ចសហការ និងសម្របសម្រួលសកម្មភាពនានារបស់សមាគមសាលាត្រាជូនាពេលកន្លងមកនេះ។
👉 Facebook Page ៖ https://www.facebook.com/100064454541500/posts/pfbid02ABEMqeGyntCDXJN26FhB6gnWcM1KrftHQw54CzKAp4odA27UUBbi68Kgjxv4SHRhl/?mibextid=cr9u03
👉Channel Telegram ៖ https://t.me/salatraju