ជំនួបជាមួយឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌

លោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ តំណាងសមាគមសាលាត្រាជូ បានយកសៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៤ ដែលទើបនឹងបានបោះផ្សាយរួចរាល់ថ្មីៗនេះ ទៅប្រគល់ជូនឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌ ដើម្បីជាសក្ខីភាពនៃបេសកកម្មរបស់សមាគមសាលាត្រាជូ ក្នុងការចូលរួមចំណែកជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកនីតិសាស្រ្ដនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែផ្ដល់ការគាំទ្រដល់សកម្មភាពនានារបស់សមាគមនាពេលកន្លងមក។

ជាចុងក្រោយ សមាគមសាលាត្រាជូ សូមគោរពជូនពរ ឯកឧត្ដមរដ្ឋមន្រ្តី សូមអោយទទួលបានជោគជ័យនូវគ្រប់ការងារភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

👉 តំណ Facebook ​ចុចនៅទីនេះ

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ ចុចតំណនេះ