តួនាទីនិងសារៈសំខាន់នៃវិនិយោគបរទេសក្នុងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបច្ចុប្បន្នបានជំរុញឱ្យមានការគិតគូរទាំងកម្រិតជាតិ​ និងសកលនូវការសិក្សាអំពីការដាក់ចេញ​នូវគោលនយោបាយ​ ជាពិសេសបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងវិនិយោគបរទេស​ ក្នុងក្របខ​ណ្ឌនៃប្រព្រឹត្តិកម្ម ការធានា​ និងការពារវិនិយោគបរទេសឬសកម្មភាពសេដ្ឋកិច្ចរបស់ជនបរទេសនៅលើទឹកដីនៃប្រទេសមួយ។

អត្ថបទនេះនឹងបង្ហាញនូវព័ត៌មាន និងខ្លឹមសារ​មួយ​​ចំនួន​ស្តីពី​ស្ថាន​ភាព​បច្ចុប្បន្ននៃ​វិនិយោគ​​បរទេស​នៅក្នុងកម្រិតសកល និងកម្រិតជាតិ (កថាខណ្ឌទី១) ជាមួយ​នឹង​ការបង្ហាញនូវ​បរិបទ​គ្របដណ្តប់នៃការលេចចេញនូវការសិក្សា​គតិយុត្តយ៉ាងផុសផុល​នៃ​វិនិយោគ​បរទេស (ឬវិនិយោគអន្តរជាតិ) ​(កថាខណ្ឌទី២) ដែល​បាន​ធ្វើ​ឱ្យ​មុខវិជ្ជានេះក្លាយជាមុខវិជ្ជាមួយថ្មី និង​​បាន​ក្លាយជា​មុខ​វិជ្ជា​មួយដ៏ជាក់លាក់ និង​ពេញ​លេញ​នៅក្នុង​ក្របខណ្ឌ​នៃ​នីតិអន្តរជាតិ​សេដ្ឋកិច្ច​ ដែលពីមុន​វា​ជាផ្នែកមួយតូចនៅក្នុងនីតិអន្តរជាតិ​សាធារណៈ
នា​អំឡុង​ពេលជិត ៧ ទសវត្សរ៍[1] កន្លងមក​នេះ​។


[1] Elihu Lauterpacht, International Law and Private Foreign Investment, Indiana Journal of Global Legal Studies, Volume 4, Issue 2, Article 2, 1997, ទំព័រ ២៦១ តាមឯកសារនេះបញ្ជាក់ថាជាង ៥ ទសវត្សរ៍ ដែលគិតមកដល់បច្ចុប្បន្ននេះជិត ៧ ទសវត្សរ៍។