12. សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន៖ ទិដ្ឋភាពទូទៅក្រោមច្បាប់អន្តរជាតិ / Russia – Ukraine War: An Overview Under International Law (Khmer Article)
បន្ទាប់ពីជោគជ័យនៃការដាក់ដំណើរការព្រឹត្តិបត្រលេខទី៣កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារអ្នកសម្របសម្រួល បានពិភាក្សា និងបានមូលមតិគ្នា ក្នុងការបញ្ជូលបច្ចុប្បន្នភាពពាក់ព័ន្ធនឹងច្បាប់អន្តរជាតិថ្មីមួយទៀតនៅក្នុងលេខទី៤ នេះ ដែលនឹងគ្របដណ្តប់ហេតុការណ៍សំខាន់ៗដែលបានកើតមាននៅក្នុងចន្លោះ ឆមាសទី២ ឆ្នាំ២០២២ និងត្រីមាសទី១ នៃឆ្នាំ២០២៣។ វាជាលើកដំបូងសម្រាប់ខ្ញុំ ក្នុងការទទួលយកការងារមួយនេះ ត្បិតវាមិនមែនជាអត្ថបទវិភាគស៊ីជម្រៅផ្នែកច្បាប់អន្តរជាតិ ហើយវារឹតតែមិនមែនជាអត្ថបទរបៀបជាសំណេររបស់អ្នកកាសែត ដែលរៀបរាប់តែពីព្រឹត្តន័យទូទៅនោះទេ។ ជាក់ស្ដែង គោលបំណងសំខាន់របស់បច្ចុប្បន្នភាពច្បាប់អន្តរជាតិនេះ គឺចង់ផ្តោតជាចម្បងក្នុងការផ្តល់ព័ត៌មានផ្នែកច្បាប់ទូទៅ ដែលមានសារៈប្រយោជន៍ជាមូលដ្ឋានក្នុងការស្រាវជ្រាវច្បាប់អន្តរជាតិ និងផ្នែកពាក់ព័ន្ធ។ «Ubi Societas ibi jus» «ទីណាមានសង្គម ទីនោះមានច្បាប់»។ ពាក្យទំនៀមឡាតាំងនេះ មាណអត្ថន័យថា៖ ច្បាប់អាចត្រូវបានរកឃើញនៅក្នុងគ្រប់ទម្រង់នៃសង្គម។ សង្គមជាតិ ដែលប្រមូលផ្តុំដោយបុគ្គល (រូបវន្តបុគ្គល និងនីតិបុគ្គល) មានច្បាប់ជាតិ។ ដូចគ្នានេះដែរ សង្គមអន្តរជាតិ ដែលប្រមូលផ្តុំដោយរដ្ឋ និងអង្គការអន្តរជាតិ មានច្បាប់អន្តរជាតិជាមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់រៀបរយរបស់សង្គមដែលគ្មានឋានានុក្រមរវាងរដ្ឋ (សមភាពអធិបតេយ្យ) ។ សង្គមអន្តរជាតិប្រមូលផ្តុំដោយរដ្ឋអធិបតេយ្យ ជាសង្គមមួយដែលមានវិសេសភាព (បើប្រៀបធៀបជាមួយសង្គមជាតិ) ដោយសារអំណាចប្រមូលផ្តុំនឹងរដ្ឋ ហើយរដ្ឋជានីតិករផង ប្រតិបត្តិករផង និងអ្នកផ្តល់សមត្ថកិច្ចជូនតុលាការអន្តរជាតិផង។ ការតាមដានតថភាព ផ្សារភ្ជាប់ជាមួយការវិវត្តរបស់សង្គមអន្តរជាតិដែលមានលក្ខណៈពិសេសនេះ មានភាពចាំបាច់ណាស់ ដើម្បីអនុញ្ញាតអោយអ្នកស្រាវជ្រាវ និងវិជ្ជាជីវករ…