12. សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន៖ ទិដ្ឋភាពទូទៅក្រោមច្បាប់អន្តរជាតិ / Russia – Ukraine War: An Overview Under International Law (Khmer Article)

បន្ទាប់ពីជោគជ័យនៃការដាក់ដំណើរការព្រឹត្តិបត្រលេខទី៣កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារអ្នកសម្របសម្រួល បានពិភាក្សា និងបានមូលមតិគ្នា ក្នុងការបញ្ជូលបច្ចុប្បន្នភាពពាក់ព័ន្ធនឹងច្បាប់អន្តរជាតិថ្មីមួយទៀតនៅក្នុងលេខទី៤ នេះ ដែលនឹងគ្របដណ្តប់ហេតុការណ៍សំខាន់ៗដែលបានកើតមាននៅក្នុងចន្លោះ ឆមាសទី២ ឆ្នាំ២០២២ និងត្រីមាសទី១ នៃឆ្នាំ២០២៣។ វាជាលើកដំបូងសម្រាប់ខ្ញុំ ក្នុងការទទួលយកការងារមួយនេះ ត្បិតវាមិនមែនជាអត្ថបទវិភាគស៊ីជម្រៅផ្នែកច្បាប់អន្តរជាតិ ហើយវារឹតតែមិនមែនជាអត្ថបទរបៀបជាសំណេររបស់អ្នកកាសែត ដែលរៀបរាប់តែពីព្រឹត្តន័យទូទៅនោះទេ។ ជាក់ស្ដែង គោលបំណងសំខាន់របស់បច្ចុប្បន្នភាពច្បាប់អន្តរជាតិនេះ គឺចង់ផ្តោតជាចម្បងក្នុងការផ្តល់ព័ត៌មានផ្នែកច្បាប់ទូទៅ ដែលមានសារៈប្រយោជន៍ជាមូលដ្ឋានក្នុងការស្រាវជ្រាវច្បាប់អន្តរជាតិ និងផ្នែកពាក់ព័ន្ធ។ «Ubi Societas ibi jus» «ទីណាមានសង្គម ទីនោះមានច្បាប់»។ ពាក្យទំនៀមឡាតាំងនេះ មាណអត្ថន័យថា៖ ច្បាប់អាចត្រូវបានរកឃើញនៅក្នុងគ្រប់ទម្រង់នៃសង្គម។ សង្គមជាតិ ដែលប្រមូលផ្តុំដោយបុគ្គល (រូបវន្តបុគ្គល និងនីតិបុគ្គល) មានច្បាប់ជាតិ។ ដូចគ្នានេះដែរ សង្គមអន្តរជាតិ ដែលប្រមូលផ្តុំដោយរដ្ឋ និងអង្គការអន្តរជាតិ មានច្បាប់អន្តរជាតិ​ជាមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់រៀបរយរបស់សង្គមដែលគ្មានឋានានុក្រមរវាងរដ្ឋ (សមភាពអធិបតេយ្យ) ។ សង្គមអន្តរជាតិប្រមូលផ្តុំដោយរដ្ឋអធិបតេយ្យ ជាសង្គមមួយដែលមានវិសេសភាព (បើប្រៀបធៀបជាមួយសង្គមជាតិ) ដោយសារអំណាចប្រមូលផ្តុំនឹងរដ្ឋ ហើយរដ្ឋជានីតិករផង ប្រតិបត្តិករផង និងអ្នកផ្តល់សមត្ថកិច្ចជូនតុលាការអន្តរជាតិផង។ ការតាមដានតថភាព ផ្សារភ្ជាប់ជាមួយការវិវត្តរបស់សង្គមអន្តរជាតិដែលមានលក្ខណៈពិសេសនេះ មានភាពចាំបាច់ណាស់ ដើម្បីអនុញ្ញាតអោយអ្នកស្រាវជ្រាវ និងវិជ្ជាជីវករ…

11. ការងារត្រៀមរៀបចំ និងសមិទ្ធផលនៃភាពជាប្រធានអាស៊ាន​របស់កម្ពុជាឆ្នាំ២០២២ / Preparatory Works and Achievements of Cambodia’s ASEAN Chairmanship 2022 (Khmer Article)

ក្នុងឆ្នាំ២០២១ និង​២០២២ មានព្រឹត្តិការណ៍ធំៗជាច្រើនបាន​កើតឡើង បន្ថែមលើ​​បញ្ហាប្រឈមដែលមាន​ស្រាប់​ហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បរិយាយថា ជា “ដុំ​ថ្មក្តៅ” ដូចជា វិបត្តិនយោបាយ​នៅមីយ៉ាន់ម៉ា ការឈ្លានពានរបស់រុស្ស៊ី​លើទឹកដីអ៊ុយក្រែន ភាពតានតឹង​នៅច្រកសមុទ្រតៃវ៉ាន់ជាដើម។យ៉ាងណាក្តី នេះគឺជាមោទនភាព​របស់កម្ពុជា ដែល​យើង​បាន​ឈានទៅបញ្ចប់​ការធ្វើ​ជាប្រធាន​របស់​ខ្លួនក្នុងឆ្នាំ​២០២២​​  ដោយ​បាន​បន្ថយកំដៅដុំ​ថ្មនោះមួយ​កម្រិត​ ដែល​ជាការ​ជួយ​លើក​មុខមាត់អាស៊ាន​ផង និងកម្ពុជាខ្លួនឯងផង។ ទាំងនេះគឺជាគំរូ​ជាក់ស្តែងនៃការទូត និងការដឹកនាំពហុភាគីនិយម​របស់អាស៊ាន ក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង​រួមដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដោយប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន។ អាស៊ាន និងដៃគូរបស់យើងបានទទួលជោគជ័យក្នុងការបង្ហាញពិភពលោកថា ពហុភាគីនិយមនៅតែជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់បញ្ហាពិភពលោក។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងតាមរយៈដំណើរការអាស៊ាន យើងអាចគ្រប់គ្រងភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ កាន់តែប្រសើរជាងមុន ឬអាចរារាំងមិនឱ្យ​មានគ្រោះថ្នាក់កើតចេញពីការវិភាគខុស ក្នុងខណៈពេលដែលមានការកើនឡើងកម្តៅ និងភាពតានតឹង​ពីការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាច និងសង្គ្រាមតំបន់ ក៏ដូចជាការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ។