៤. INCENTIVES FOR PERFORMING OBLIGATIONS AS STATED IN LAW ON PROTECTION AND PROMOTION OF THE RIGHTS OF PERSONS WITH DISABILITIES (English Article)

ABSTRACT This paper aims to look into legal framework for promoting the rights of person with disabilities and propose incentives, in particular tax incentives namely tax deduction and tax deferral, to encourage private sector to implement obligations to recruit persons with disabilities or pay contribution to Person with Disability Foundation as contemplated in Law on…

៣. កិច្ចការពារព័ត៌មានសម្ងាត់ក្នុងវិស័យពាណិជ្ជកម្មនៅក្រោមច្បាប់កម្ពុជា / Protection of Trade Secrets Under Cambodian law (Khmer Article)

អត្ថន័យសង្ខេប នៅក្នុងការធ្វើពាណិជ្ជកម្ម ទ្រព្យកម្មសិទ្ធិបញ្ញា គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយយ៉ាងសំខាន់នៅក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត (ដែលត្រូវបានស្គាល់ថាជា «មូលនិធិពាណិជ្ជកម្ម») ដែលជាឧបករណ៍​ជំរុញការប្រកួតប្រជែងលើទីផ្សារនៃផលិតផល ឬសេវាកម្ម។ កម្មវត្ថុនៃកម្មសិទ្ធិបញ្ញាមានច្រើនប្រភេទ ដែលនៅប្រព័ន្ធកម្មសិទ្ធិបញ្ញាលើពិភពលោក គេអាចចែកជាពីរផ្នែក ឬពីរមែកធាងធំៗ គឺ ១) កម្មសិទ្ធិអក្សរសាស្រ្តនិងសិល្បៈ និង ២)កម្មសិទ្ធិឧស្សាហកម្ម។ កម្មសិទ្ធិអក្សរសាស្រ្ត និងសិល្បៈ គឺសំដៅទៅលើទ្រព្យសម្បត្តិ (ឬ ទ្រព្យកម្មសិទ្ធិបញ្ញា) ដែលត្រូវបាន​បង្កើតឡើងដោយបញ្ញារបស់មនុស្ស នៅក្នុង៤ វិស័យ គឺ អក្សរសាស្រ្ត សិល្បៈ ដូរតន្រ្តី និងវិទ្យាសាស្រ្ត។ កម្មសិទ្ធិឧស្សាហកម្មវិញ គឺសំដៅទៅលើទ្រព្យសម្បត្តិ (ឬ ទ្រព្យកម្មសិទ្ធិបញ្ញា) ដែលត្រូវបានបង្កើតឡើងដោយបញ្ញារបស់មនុស្សនៅក្នុងវិស័យឧស្សហកម្ម ដែលរួមមាន ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គំនូរឧស្សាហកម្ម ម៉ាក ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ភាពខុសគ្នានៃពូជរុក្ខជាតិ និងការសម្ងាត់ពាណិជ្ជកម្ម ។ នៅក្នុងអត្ថបទខ្លីនេះ យើងមិនលើកយកគ្រប់ប្រធានបទនៃកម្មសិទ្ធិបញ្ញាមកបកស្រាយនោះទេ ប៉ុន្តែយើងនឹងផ្តោតទៅលើកម្មវត្ថុនៃកម្មសិទ្ធិបញ្ញាមួយ ដែលជាទ្រព្យសម្បត្តិដ៏មានសក្តានុពលនៅក្នុងការធ្វើអាជីវកម្ម និងជាកម្លាំងចលករពង្រឹងការប្រកួតប្រជែងលើទីផ្សារ នោះគឺ «ការសម្ងាត់ពាណិជ្ជកម្ម»។ នៅក្នុងការអនុវត្តជីវភាពពាណិជ្ជកម្ម យើងអាចនិយាយជារួមបានថា «ពាណិជ្ជកម្ម គឺជាសង្រ្គាមទីផ្សារ»។…

២. សិទ្ធិការពារខ្លួនរបស់ជនត្រូវចោទក្នុងដំណាក់កាលស៊ើបសួរ / Defendant’s Defense During the Investigation Phase (Khmer Article)

សេចក្តីផ្តើម “បញ្ហានៃសិទ្ធិការពារខ្លួន ក្នុងប្រព័ន្ធច្បាប់ខ្មែរ ស្ថិតលើនិយមន័យ និងវិសាលភាពនៃសិទ្ធិ​ទាំងនេះ ច្រើនជាងនៅលើអត្ថិភាពរបស់វានៅក្នុងប្រព័ន្ធច្បាប់មួយនេះ។ ការពោលបែបនេះមានន័យសេចក្តីពីរយ៉ាង៖ ទីមួយ គឺមុននឹងសិក្សាអំពីសិទ្ធិការពារខ្លួន យើងគប្បីសាកល្បងផ្តល់និយមន័យបឋមរបស់វាសិន ដើម្បីជាពន្លឺក្នុងការវិភាគស៊ីជម្រៅបន្តទៀត និងទីពីរ គឺបើទោះជាគ្មានសញ្ញាណច្បាស់លាស់ណាមួយ អំពីសិទ្ធិការពារខ្លួនក៏ដោយ ក៏មិនមែនមានន័យថាសិទ្ធិនេះគ្មានអត្ថិភាពក្នុងប្រព័ន្ធច្បាប់ណាមួយនោះដែរ។ សញ្ញាណនៃសិទ្ធិការពារខ្លួន.- តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «ការពារ» សំដៅដល់ «ឃាត់ឃាំង ឬរារាំង មិនឱ្យសត្រូវចូលដល់ខ្លួន»។ បានន័យថា ការពារខ្លួន គឺជាការឃាត់ឃាំង ឬរារាំងមិនឱ្យអ្វីមួយប៉ះពាល់ដល់ខ្លួន។ ប្រសិនបើយើងយកអត្ថន័យភាសាវិទ្យានៃពាក្យ «ការពារខ្លួន» នេះ​មកកំណត់និយមន័យនៃសិទ្ធិការពារខ្លួន តាមន័យនីតិសាស្រ្តនោះ យើងអាចនិយាយបានថា សិទ្ធិការពារខ្លួន សំដៅដល់សិទ្ធិទាំងឡាយណា ដែលបុគ្គលម្នាក់ៗអាចប្រើប្រាស់បានដើម្បីឃាត់ឃាំង ឬរារាំងការចោទប្រកាន់ ណាមួយដែលធ្វើមកលើខ្លួន ដោយការមិនចូលរួមសហការ ឬការបង្ហាញអំពីភាពមិនត្រឹមត្រូវនៃការចោទប្រកាន់នោះ។ និយមន័យបឋមនេះមានចរិតទូលំទូលាយ ដែលអាចឱ្យយើងធ្វើការសន្និដ្ឋានបានថាវិសាលភាពនៃសិទ្ធិការពារខ្លួនមានភាពខុសគ្នាពីប្រព័ន្ធច្បាប់មួយទៅប្រព័ន្ធច្បាប់មួយ ហើយលើសពីនេះទៅទៀតនោះ សិទ្ធិនេះអាចមានការវិវត្ត ប្រែប្រួលពីសម័យកាលមួយទៅសម័យកាលមួយ។………..”

1. តួនាទីសារការីក្នុងករណីមតកសាសន៍ / The Role of Notary In Case of Inheritance (Khmer Article)

អត្ថន័យសង្ខេប គ្មានអ្វី​ងាយស្រួល និង​ចំណាយតិច​ជាងការធ្វើមតកសាសន៍នោះទេ ពីព្រោះ​វា​ទាមទារ​ត្រឹមតែ​សំណេរ​លើ​ក្រដាសមួយ​សន្លឹកប៉ុណ្ណោះ។ គ្មានអ្វី​ដែលលំបាក និង​ចំណាយច្រើនជាងការអនុវត្ត​មតកសាសន៍នោះដែរ​ បើ​​វាគឺ​ជា​បណ្តាំដែល​​មិន​ច្បាស់លាស់ ឬមានជាប់​នូវ​មន្ទិលអំពីសុពលភាព ឬ​នឹង​​​ផ្តល់ផលប្រយោជន៍​ទៅ​ឱ្យបុគ្គលដែល​មិនសមនឹង​ទទួល​បាន ឬ​មួយ​ត្រូវស្ថិត​ក្រោម​របបពន្ធ​ដារមួយ​យ៉ាងខ្ពស់ និងសាំញ៉ាំ។ ការណ៍​នេះ​មានន័យថា ខ្លឹមសារ​រមែងមានភាព​សំខាន់​ខ្លាំងច្រើន​ជាងទម្រង់។ តែទោះយ៉ាងណា​ ​ក្នុង​ករណី​​មតកសាសន៍​វិញ យើង​ពុំ​អាច​ធ្វេសប្រហែសលើផ្នែកទម្រង់ឡើយ​ ពីព្រោះមោឃភាព​ខាង​ទម្រង់​នៃ​មតកសាសន៍នឹង​ដឹកនាំទៅ​​រក​​ការ​បាត់បង់​ប្រសិទ្ធភាព​ទាំងមូល​នៃ​ខ្លឹមសារ​របស់វាមិនខាន ខណៈពេលត្រូវ​អនុវត្តវា​គឺ​ម្ចាស់​បណ្តាំ​បានទទួលមរណភាព​ និងលែងអាច​មកបញ្ជាក់អំពីខ្លឹមសារ​របស់​វា​​បានទៀតហើយ។ តាមរយៈសិទ្ធិអំណាច តួនាទី ជំនាញ និង​ការទទួលខុសត្រូវរបស់​សារការី ​ក្នុងនាមជា​មន្ត្រី​សាធារណៈ​ ពិតជា​អាច​ធានាឱ្យដំណើរការ​តាំងពីការ​បង្កើតរហូតដល់ការប្រតិបត្តិមតកសាសន៍​មួយ ទទួល​បានជោគជ័យ និង​អាច​ជឿទុកចិត្តបាន។ ផ្អែក​តាមបទពិសោធន៍បរទេស សារការីគឺ​​​ពិតជា​មានតួនាទី​ដ៏​សំខាន់ខ្លាំងណាស់ មិនត្រឹមតែ​នៅក្នុងដំណើរការ​បង្កើត​លិខិតមតកសាសន៍ប៉ុណ្ណោះទេ ថែមទាំងនៅ​ក្នុងដំណើរការ​ចាត់ចែងសន្តតិកម្ម​របស់មតកជន​ម្នាក់ៗផងទៀត ជា​ពិសេស​ចំពោះ​សន្តតិកម្មដោយមតកសាសន៍តែម្តង​ ពីព្រោះអ្នក​ជំនាញ​ច្បាប់​ដែល​ជា​មន្ត្រី​សាធារណៈដូចសារការី​នេះ ពិតជា​អាច​​ជួយសម្រួល និង​​ធានាបាន​នូវ​ប្រសិទ្ធភាព ភាពងាយ​ស្រួល ភាព​ឆាប់រហ័ស ប្រកបដោយ​ភាពបត់បែន និង​ពិតណាស់ សុវត្ថិភាព​គតិយុត្តខ្ពស់ ស្របតាម​ស្មារតី​នៃ​សាមគ្គីភាព​គ្រួសារ​ បើប្រៀបធៀបទៅ​នឹង​នីតិវិធីចាត់ចែង​សន្តតិកម្មតាម​​ផ្លូវតុលាការ។