១០. វាក្យសព្ទច្បាប់អន្តរជាតិសំខាន់ៗ ស្ដីពីសកម្មភាពខុសច្បាប់របស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា

៩. Editorial on the five-day war waged by Thai military forces and the violations of International Law, the Rules of War and International Humanitarian Law / បទវិចារណកថាស្ដីពី «សង្គ្រាម ៥ថ្ងៃ» បង្កឡើងដោយកងកម្លាំងយោធាថៃ និងការរំលោភច្បាប់អន្តរជាតិច្បាប់សង្គ្រាម និងច្បាប់មនុស្សធម៌អន្តរជាតិ

៨. កាលប្បវត្តិព្រឹត្តិការណ៍ស្ដីពីសកម្មភាពខុសច្បាប់អន្តរជាតិរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា (ថ្ងៃទី២៨ ខែឧសភា – ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥)

៦. ការពិនិត្យឡើងវិញនៃគោលការណ៍ទូទៅនៃច្បាប់អន្តរជាតិ «PACTA SUNT SERVANDA /ប៉ាក់តា ស៊ុន ស៊ែរវ៉ាន់ដា» ឆ្លុះបញ្ចាំងតាមរយៈយុត្តិសាស្រ្តអន្តរជាតិស្តីពីវិវាទព្រំដែន

***អត្ថបទនេះត្រូវបានសរសេរចប់ដោយបញ្ចូលបច្ចុប្បន្នភាពចុងក្រោយស្តីពី វិវាទព្រំដែនកម្ពុជា-ថៃត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ អត្ថន័យសង្ខេប អនុលោមតាមគោលការណ៍ «Pacta Sunt Servanda / ប៉ាក់តា ស៊ុន ស៊ែរវ៉ាន់ដា» ដែលជាគោលការណ៍ទូទៅនៃច្បាប់អន្តរជាតិ រដ្ឋដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ទាំងអស់នៅក្នុងទំនាក់ទំនងអន្តរជាតិត្រូវគោរព និងយកមកអនុវត្តប្រកបដោយសុច្ឆន្ទៈពិតប្រាកដស្មោះត្រង់នូវរាល់ការព្រមព្រៀងទាំងឡាយ ដែលត្រូវបានសម្ដែងឡើងតាមរយៈការចុះអនុសញ្ញាអន្តរជាតិ សន្ធិសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងអន្តរជាតិ និងលិខិតុបករណ៍អន្តរជាតិនានារួមទាំងអនុស្សរណៈនៃការយោគយល់គ្នា ដែលមានតម្លៃជាកិច្ចព្រមព្រៀងចុះហត្ថលេខាដោយរដ្ឋាភិបាលដែលជាអ្នកតំណាងស្របច្បាប់របស់រដ្ឋ។ មាត្រា២៦ នៃអនុសញ្ញាទីក្រុងវីយែនស្ដីពីច្បាប់សន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦៩ (អនុសញ្ញា VCLT ១៩៦៩) ចែងថារាល់សន្ធិសញ្ញាអន្តរជាតិទាំងអស់ដែលនៅជាធរមានត្រូវបង្កើតអានុភាពគតិយុត្ត ចំពោះភាគីនៃសន្ធិសញ្ញានោះនឹងត្រូវយកមកអនុវត្តដោយរដ្ឋភាគីនៃអនុសញ្ញានោះប្រកបដោយសុច្ឆន្ទៈស្មោះត្រង់ និងដោយសុចរិត។ ក្នុងន័យនេះ នៅក្នុងសហគមន៍អន្តរជាតិ រដ្ឋអធិបតេយ្យដែលមានភាពជាធំស្មើៗគ្នាតាមគោលការណ៍សមភាពអធិបតេយ្យ ត្រូវសម្ដែងសុច្ឆន្ទៈពិតប្រាកដស្មោះស និងទៀងត្រង់ ក្នុងការយកខ្លឹមសារដែលបានព្រមព្រៀងគ្នានោះយកទៅអនុវត្តឱ្យអស់ពីពោះពុង ពីថ្លើមប្រមាត់ ប្រសិនបើមិនដូច្នោះទេ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់នោះមានតម្លៃត្រឹមជាក្រដាសគ្មានតម្លៃ ដែលគូភាគីអាចហែកចោលតាមចិត្តចង់គ្រប់ពេលវេលាគ្រប់កាលៈទេសៈដោយមិនញញើតកោតក្រែង និងធ្វើតាមទំនើងចិត្ត។ ការណ៍នេះនឹងនាំឱ្យអន្តរាយដល់សណ្ដាប់ធ្នាប់របៀបរៀបរយអន្តរជាតិសាធារណៈ និងបង្កើតជាភាពអាណាធិបតេយ្យដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខអន្តរជាតិដែលជាស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាឧទាហរណ៍ អនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ (ហៅកាត់ថា…

៤. ច្បាប់អន្តរជាតិ និង​ការដកសញ្ជាតិ៖​ ការស្វែងរកតុល្យភាពរវាងសមត្ថកិច្ចផ្តាច់មុខនៃរដ្ឋ និងការការពារសិទ្ធិប្រជាពលរដ្ឋ