ការដកហូតសញ្ជាតិខ្មែរ៖ ប្រយោជន៍ខ្មែរឯងមិនតម្កើងទេ បែរជាវៀចវេរជួយតែបរទេស

ការដកហូតសញ្ជាតិខ្មែរ៖ ប្រយោជន៍ខ្មែរឯងមិនតម្កើងទេ បែរជាវៀចវេរជួយតែបរទេស

ដោយ ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ សញ្ជាតិ គឺជាស្ថានភាពស៊ីវិលរបស់បុគ្គលម្នាក់ក្នុងការទទួលបានសិទ្ធិ និងបំពេញកាតព្វកិច្ចតាមច្បាប់កំណត់របស់ប្រទេសមួយ។ តាមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ក្នុងភាពជាពលរដ្ឋខ្មែរ បុគ្គលម្នាក់ៗមានសិទ្ធិដូចពលរដ្ឋឯទៀត តែក៏មានកាតព្វកិច្ចគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ខ្មែរ ព្រមទាំងកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ក្រោមស្មារតីនៃច្បាប់ថ្មីស្តីពីសញ្ជាតិឆ្នាំ២០១៨ ត្រូវបានចាត់ទុកបុគ្គលម្នាក់ជាខ្មែរ ឬ ទទួលបានសញ្ជាតិខ្មែរ កាលបើបុគ្គលរូបនោះមានការផ្សារភ្ជាប់ទៅនឹងវប្បធម៌ សេដ្ឋកិច្ច កតញ្ញុតាធម៌ មនោសញ្ចេតនា សេចក្តីស្នេហា ក្នុងនោះការលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពោលគឺលើកតម្កើងនូវសេចក្តីចម្រើននៃប្រយោជន៍ជាតិខ្មែរ រួមទាំងឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពដែនដី សន្តិសុខ សេដ្ឋកិច្ចជាដើម ប្រកបដោយមោទកភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ។ របៀបយោងអត្ថបទ៖ ចក សម្បត្តិ, ការដកហូតសញ្ជាតិខ្មែរ៖ ប្រយោជន៍ខ្មែរឯងមិនតម្កើងទេ បែរជាវៀចវេរជួយតែបរទេស, ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេស ទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្តខ្មែរដែលបានបាត់បង់ជីវិត និងមានស្នាដៃក្នុងវិស័យច្បាប់ និងយុត្តិធម៌, ភ្នំពេញ, ខែមករា ឆ្នាំ២០២៥។ PDF

ហិណ្ឌូនីយកម្មនៃរបបនយោបាយ និង ច្បាប់ខ្មែរសម័យអង្គរនិងក្រោយអង្គរ (អត្ថបទសាកល្បង)

ហិណ្ឌូនីយកម្មនៃរបបនយោបាយ និង ច្បាប់ខ្មែរសម័យអង្គរនិងក្រោយអង្គរ (អត្ថបទសាកល្បង)

ដោយ លី វ៉ុង គ្រូបង្រៀនច្បាប់ និងសហស្ថាបនិកសមាគមសាលាត្រាជូ មុនហិណ្ឌូនីយកម្មនៅដើមសតវត្សទី១ នៃ គ.ស.,កម្ពុជាមានជំនឿក្នុងស្រុករបស់ខ្លួនរួចទៅហើយ គឺសាសនាព្រលឹង (Animisme) ជាការជឿលើវិញ្ញាណ ដែលស្ថិតនៅរវាងព្រហ្មញ្ញសាសនានិងពុទ្ធសាសនា។ ខ្មែរមិនមែនគោរពត្រឹមតែអាទិទេពក្នុងរឿងព្រេងរបស់ឥណ្ឌាតែប៉ុណ្ណោះទេ តែជាងនេះទៅទៀត គឺជឿទៅលើវិញ្ញាណ ដែលអាចមាននៅគ្រប់ទីកន្លែង ដូចជាដើមឈើធំៗ ជឿលើសមុទ្រ ទន្លេ ស្ទឹង បឹងបួរ ។ល។ ការសិក្សាអំពីប្រវត្តិច្បាប់ខ្មែរ ត្រូវក្រឡេកទៅមើលចាប់តាំងពីការមកដល់នូវអរិយធម៌ឥណ្ឌា ដូចជាសាសនា ព្រាហ្មនិយម និងពុទ្ធនិយម ដែលត្រូវបាននាំចូលមកស្រុកខ្មែរដោយពួកពាណិជ្ជករ គ្រហស្ថ និងបុព្វជិតឥណ្ឌា។ ក្នុងន័យនេះ ឥណ្ឌាបាននាំមកស្រុកខ្មែរនូវប្រពៃណី វប្បធម៌ អក្សរសាស្ត្រ ភាសា ក៏ដូចជាប្រព័ន្ធរដ្ឋបាល ប្រព័ន្ធសេដ្ឋកិច្ច និងជាពិសេសគឺប្រព័ន្ធច្បាប់។ នៅក្នុងចំណោមព្រាហ្មណ៍ដែលបាននាំមកកម្ពុជានូវច្បាប់របស់ព្រហ្មញ្ញសាសនា គេតែងនឹកឃើញដល់មុនគេ នូវព្រះអង្គម្ចាស់ឥណ្ឌាម្នាក់ ដែលបានរៀបការជាមួយនឹងម្ចាស់ក្សត្រីខ្មែរម្នាក់ ដែលក្រោយមកទៀត ពួកគេទាំង២ បានបង្កើតរួមគ្នានូវ ព្រះរាជាណាចក្រខ្មែរទី១ គឺ “ហ្វ៊ូណន”។ ដូចប្រទេសភាគច្រើនលើសកលលោកនាសម័យកាលនោះដែរ របបនយោបាយខ្មែរមុនសម័យអង្គរនិងនៅសម័យអង្គរ គឺជារបបរាជានិយមដាច់ខាត (Monarchie absolue)។ រាជានិយមខ្មែរ មិនត្រឹមតែដាច់ខាតនោះទេ…