ក្រមបរិស្ថាននិងធនធានធម្មជាតិ

ក្រមបរិស្ថាននិងធនធានធម្មជាតិនៅលើគេហទំព័រនេះ ត្រូវបានប្រមូលចងក្រងវាយឡើងវិញដោយអ្នកហាត់ការច្បាប់ជំនាន់ទី២៣ ដែលមានសមាសភាពដូចខាងក្រោម៖

១៦. ព្រះរាជក្រមលេខ២៤៩ ន.ស. ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៨ ប្រកាសឲ្យប្រើច្បាប់ស្តីពីការនេសាទនៅស្រមុទ្រក្នុងប្រទេសកម្ពុជា / Royal Kram No. 249 N.S. January 24, 1958 Promulgation of the Law on Sea Fishing in Cambodia (Khmer Article)

១៥. ព្រះរាជក្រមលេខ ២៤៤ ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ ១៩៥៨ ប្រកាសឲ្យប្រើច្បាប់ស្តីពីរបៀបប្រើទង់ជាតិខ្មែរ និងការប្រើប្រាស់ទង់ជាតិបរទេសនៅប្រទេសខ្មែរ / Royal Kram No. 244 N.S. January 13, 1958 Promulgation of the Law on the Use of the Cambodian Flag and the Use of Foreign Flags in Cambodia (Khmer Article)

១៤. ការរលត់កាតព្វកិច្ច (កិច្ចសន្យាការងារក្នុងបរិបទកូវីដ-១៩ នៅកម្ពុជា) / Termination of Obligations (Employment Contract in the Context of Covid-19 in Cambodia) (Khmer Article)

អត្ថន័យសង្ខេប ច្បាប់ការងារកម្ពុជាត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ចាប់តាំងពីពេលនោះមកច្បាប់នេះត្រូវបានធ្វើការកែប្រែចំនួន ២ ដង ដោយលើកទីមួយគឺនៅឆ្នាំ២០០៧ និងលើកទីពីរគឺនៅឆ្នាំ២០១៨។ យោងតាមស្មារតីមាត្រា៦៦៤ នៃក្រម-រដ្ឋប្បវេណី កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតឱ្យមានទំនាក់ទំនងការងាររវាងកម្មករនិយោជិត និងនិយោជក ដែលទំនាក់ទំនងនេះត្រូវបានគិតចំពោះកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ។កិច្ចសន្យានេះស្ថិតនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទម្រង់ដែលភាគីទាំងសងខាងព្រម-ព្រៀងគ្នា។ បន្ទាប់មកទៀតនោះកិច្ចសន្យាការងារក៏ត្រូវបានរលត់ផងដែរ នោះមានន័យថាកាតព្វកិច្ចរបស់កម្មករនិយោជិតត្រូវបានបញ្ឈប់ពីការងារដោយនិយោជក ហើយការបញ្ឈប់នេះត្រូវមានមូលហេតុសមរម្យនិងមានមូលដ្ឋាន ដោយផ្អែកលើការវិនិច្ឆ័យលើសម្បទា ឬចរិយារបស់កម្មករនិយោជិត។ និយោជកអាចផ្អែកលើវត្តមាននៃវីរុសកូវីដ-១៩ នេះនៅកម្ពុជា ដែលបានធ្វើឱ្យដំណើរការទាំងមូលនៃក្រុមហ៊ុន ឬសហ-គ្រាសត្រូវជួបនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមក ហើយបញ្ហាចម្បងនៅទីនេះគឺជាបញ្ហាសេដ្ឋកិច្ច ដែលជាមូលហេតុក្នុងការរំលាយកិច្ចសន្យាការងារជាមួយកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។ ផ្ទុយមកវិញវត្តមាននៃវីរុសកូវីដ-១៩ នេះមិនបានធ្វើឱ្យក្រុមហ៊ុន ឬសហគ្រាសមួយចំនួនរងផលប៉ះពាល់នោះទេ។ ដូចនេះនិយោជកមិនអាចធ្វើការរំលាយកិច្ចសន្យាការងារដោយសំអាងលើហេតុផលនៃវីរុសកូវីដ-១៩ បាននោះទេ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការដើម្បីជាដំណោះស្រាយផងដែរ ដោយស្ថិតក្រោមទម្រង់ជាជំនួយ ក្នុងការផ្ដល់ជូនដល់វិស័យការងារដែលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នេះ។

១៣. កិច្ចការពារទិន្នន័យបុគ្គលក្នុងប្រព័ន្ធឌីជីថល៖ ប្រៀបធៀបបទប្បញ្ញត្តិស្តីពីទិន្នន័យបុគ្គលនៅកម្ពុជា និងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាម៉េរិក / Protecting Personal Data Privacy in Digital: A Comparison of Provisions on Personal Data Privacy in Cambodia and California, USA (Khmer Article)

អត្ថន័យសង្ខេប ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០៣៥។ សេដ្ឋកិច្ចឌីជីថលមិនអាចប្រព្រឹត្តទៅបានទេបើគ្មានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបដើម្បីលើកកម្ពស់ការប្រើប្រាស់បណ្តាញឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។ កំណើននៃ​អ្ន​ក​ប្រើប្រា​ស់​បណ្តាញឌីជីថលនេះ ក៏ជាប្រភពមួយដែលនាំឱ្យទិន្នន័យរបស់​អ្នក​ប្រើ​ប្រា​​ស់​​កា​ន់តែជោរជន់ទៅក្នុងប្រ​ព័​ន្ធ​អ៊ីនធឺណិតផងដែរ។ ទិន្នន័យបុគ្គលទាំងអស់នោះបានក្លាយជា​ឧ​​ប​ក​រណ៍ដល់ជនខិលខូចដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។ ហេតុដូចនេះហើយ ដើម្បីការពារអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលពីការបំពានទិន្នន័យបុ​គ្គ​ល កម្ពុជាគួរតែមានច្បាប់តឹងរ៉ឹងផ្តោតលើបញ្ហាដែលកំពុង និងគ្រោងនឹងកើតឡើងទៅថ្ងៃអនាគត។ ការសិ​ក្សា​ស្រាវជ្រាវនេះនឹងលើកយកបទដ្ឋានគតិយុត្តនៅសហរដ្ឋអាម៉េរិកជាចម្បង និងលាយឡំបរិបទតំបន់អាស៊ីផ្ទា​ល់ ក្នុងគោលបំណងបំពេញចំណុចខ្វះខាតនៅក្នុងបទប្បញ្ញត្តិនៅកម្ពុជាដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថ​ល​នាពេលអនាគត។

១២. WHAT IS REQUIRED OF INTERNATIONAL LEGAL INSTRUMENTS TOCURTAIL HARMFUL TRADE IN WILD SPECIES?

ABSTRACT This paper considers the success of two MEAs, the Convention on International Trade in Endangered Species of Wild Fauna and Flora (1973) (“CITES”) and the Convention on Biological Diversity (1992) (“CBD”) to curtail the harmful trade in wild species, which are overwhelming distributed in the Global South. CITES aims to regulate trade as per…

១១. BANK INSOLVENCY REGIME IN CAMBODIA: A COMPARATIVE PERSPECTIVE / ទស្សនៈប្រៀបធៀប: របបក្ស័យធន ក្នុងវិស័យធនាគារនៅកម្ពុជា (English Article)

ABSTRACT Banks play an important role in a country’s economy, especially given that their functions are crucial as to constitute a sort of public service. For this reason, any bankruptcy could affect financial stability and the robustness of the country’s economy. To mitigate those repercussions, it requires a special insolvency regime. However, the special regime…

១០. THE APPLICATION OF THE THREE SISTERS (CODEX, OIE, AND IPPC)UNDER SPS​AGREEMENT OF WTO AND CHINAON CAMBODIA’S AGRICULTURAL PRODUCTS

ABSTRACT This research paper focuses on the application of the Three Sisters—Codex, OIE, and IPPC​of sanitary and phytosanitary of WTO and China on Cambodia’s agricultural products in order to boost Cambodian agricultural product export to China as well as other countries. Through the research findings, it is seen that Cambodia is the member of Codex,…

៩. ការបង្កើតច្បាប់ប្រព័ន្ធបច្ចេកវិទ្យាអន្តរជាតិ / Making of Cyberspace Law (Khmer Article)

អត្ថន័យសង្ខេប ដោយសារការពឹងផ្អែកយ៉ាងទូលំទូលាយ ដែលតួអង្គរដ្ឋ និងតួអង្គមិនមែនរដ្ឋ មានមកលើលំហអ៊ីនធឺណិត ​និងការកើនឡើងនៃគ្រោះថ្នាក់កើតចេញពីលំហនេះ រដ្ឋដែលមានឥទ្ធិពលបានជំរុញឱ្យមានការធានាសន្តិសុខនៃប្រព័ន្ធនេះ។ ទោះជាយ៉ាងនេះក្ដី មកទល់បច្ចុប្បន្ននេះមិនទាន់មានច្បាប់កំណត់ ឬនិយាម ការគ្រប់គ្រងជាអន្តរជាតិសម្រាប់លំហនេះនៅឡើយទេ។ ជារួម ការប៉ុនប៉ងរបស់សហគមន៍អន្តរជាតិជាច្រើនដើម្បីបង្កើតស្ថាប័នអន្តរជាតិ និងច្បាប់អន្តរជាតិដើម្បីគ្រប់គ្រងលំហអ៊ីនធឺណិត មិនទាន់ទទួលបានជោគជ័យទេ។ អាស្រ័យហេតុនេះ អភិបាលកិច្ចនៃប្រព័ន្ធអ៊ីនធឺណិត ត្រូវបានផ្ទេរទៅឱ្យរដ្ឋនីមួយៗដើម្បីគ្រប់គ្រង។ ការអភិវឌ្ឍនេះមានការរារាំងវឌ្ឍនភាពនៃការបង្កើតបទដ្ឋានគតិយុត្តជាអន្តរជាតិដែលសមស្របមួយ បើទោះបី ជាមានការខិតខំប្រឹងប្រែងពិតប្រាកដ និងដោយស្មោះក្នុងការសម្រេចនៅគោលដៅនេះក៏ដោយ។ ការខិតខំប្រឹងប្រែងដើម្បីបង្កើតបទប្បញ្ញត្តិសម្រាប់ប្រព័ន្ធអ៊ីនធឺណិតនេះ ត្រូវបានរារាំងជាប្រចាំ ឬទទួលបានការគាំទ្រមិនគ្រប់គ្រាន់ពីបណ្ដាស្ថាប័នអន្តរជាតិមួយចំនួន។

៨. បច្ចុប្បន្នភាពគតិយុត្ត៖ ក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា (ភាគទី១ ស្តីពីទិដ្ឋភាពទូទៅ) / Legal Update: Code of Environment and Natural Resources of the Kingdom of Cambodia (Part 1 on Overview) (Khmer Article)

អត្ថន័យសង្ខេប ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិ​បាន​ប្រមូលផ្តុំ​អត្ថបទច្បាប់សំខាន់មួយចំនួនដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ​ឱ្យស្ថិតនៅក្រោមក្រមនេះតែមួយនេះ។ ការប្រមូលផ្តុំចងក្រងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា មាននូវបទដ្ឋានគតិយុត្តពិស្តារមួយ ពោលគឺ ក្រមបរិស្ថាន​​ និង​ធនធានធម្មជាតិនេះ ក្នុងការដើរតួជាបទប្បញ្ញត្តិគោល​ ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ រួមទាំងសិទ្ធិ និងកាតព្វកិច្ចផ្សេងៗដែលនីតិបុគ្គល និងរូបវន្តបុគ្គលទាំងអស់ត្រូវអនុវត្តតាមក្នុងក្របខ័ណ្ឌទំនាក់ទំនងរវាងបុគ្គល ជាមួយនឹងបរិស្ថាន​​ និង​ធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិត្រូវបានបង្កើតឡើងដោយផ្អែកលើ គោលការណ៍សំខាន់ៗ ៣ (បី) គឺ៖(១) ការធ្វើសមាហរណកម្មលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ (២) ការធ្វើសុខដុម- នីយកម្មលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ និង​ (៣) ការធ្វើទំនើបកម្មលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃតថភាពសង្គម រួមទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការធ្វើសាកលភាវូបនីយកម្មនៃព្រះរាជាណាចក្រ​​កម្ពុជា។ ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិបានពាំនាំយកមកនូវគុណប្រយោជន៍ចម្បងៗដូចជា៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស ការអភិវឌ្ឍ និងការស្តារនូវបរិស្ថាន និងធនធានធម្មជាតិ​ប្រកបដោយចីរភាព​។