១៤. ការរលត់កាតព្វកិច្ច (កិច្ចសន្យាការងារក្នុងបរិបទកូវីដ-១៩ នៅកម្ពុជា) / Termination of Obligations (Employment Contract in the Context of Covid-19 in Cambodia) (Khmer Article)

អត្ថន័យសង្ខេប ច្បាប់ការងារកម្ពុជាត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ចាប់តាំងពីពេលនោះមកច្បាប់នេះត្រូវបានធ្វើការកែប្រែចំនួន ២ ដង ដោយលើកទីមួយគឺនៅឆ្នាំ២០០៧ និងលើកទីពីរគឺនៅឆ្នាំ២០១៨។ យោងតាមស្មារតីមាត្រា៦៦៤ នៃក្រម-រដ្ឋប្បវេណី កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតឱ្យមានទំនាក់ទំនងការងាររវាងកម្មករនិយោជិត និងនិយោជក ដែលទំនាក់ទំនងនេះត្រូវបានគិតចំពោះកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ។កិច្ចសន្យានេះស្ថិតនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទម្រង់ដែលភាគីទាំងសងខាងព្រម-ព្រៀងគ្នា។ បន្ទាប់មកទៀតនោះកិច្ចសន្យាការងារក៏ត្រូវបានរលត់ផងដែរ នោះមានន័យថាកាតព្វកិច្ចរបស់កម្មករនិយោជិតត្រូវបានបញ្ឈប់ពីការងារដោយនិយោជក ហើយការបញ្ឈប់នេះត្រូវមានមូលហេតុសមរម្យនិងមានមូលដ្ឋាន ដោយផ្អែកលើការវិនិច្ឆ័យលើសម្បទា ឬចរិយារបស់កម្មករនិយោជិត។ និយោជកអាចផ្អែកលើវត្តមាននៃវីរុសកូវីដ-១៩ នេះនៅកម្ពុជា ដែលបានធ្វើឱ្យដំណើរការទាំងមូលនៃក្រុមហ៊ុន ឬសហ-គ្រាសត្រូវជួបនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមក ហើយបញ្ហាចម្បងនៅទីនេះគឺជាបញ្ហាសេដ្ឋកិច្ច ដែលជាមូលហេតុក្នុងការរំលាយកិច្ចសន្យាការងារជាមួយកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។ ផ្ទុយមកវិញវត្តមាននៃវីរុសកូវីដ-១៩ នេះមិនបានធ្វើឱ្យក្រុមហ៊ុន ឬសហគ្រាសមួយចំនួនរងផលប៉ះពាល់នោះទេ។ ដូចនេះនិយោជកមិនអាចធ្វើការរំលាយកិច្ចសន្យាការងារដោយសំអាងលើហេតុផលនៃវីរុសកូវីដ-១៩ បាននោះទេ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការដើម្បីជាដំណោះស្រាយផងដែរ ដោយស្ថិតក្រោមទម្រង់ជាជំនួយ ក្នុងការផ្ដល់ជូនដល់វិស័យការងារដែលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នេះ។

១៣. កិច្ចការពារទិន្នន័យបុគ្គលក្នុងប្រព័ន្ធឌីជីថល៖ ប្រៀបធៀបបទប្បញ្ញត្តិស្តីពីទិន្នន័យបុគ្គលនៅកម្ពុជា និងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាម៉េរិក / Protecting Personal Data Privacy in Digital: A Comparison of Provisions on Personal Data Privacy in Cambodia and California, USA (Khmer Article)

អត្ថន័យសង្ខេប ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០៣៥។ សេដ្ឋកិច្ចឌីជីថលមិនអាចប្រព្រឹត្តទៅបានទេបើគ្មានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបដើម្បីលើកកម្ពស់ការប្រើប្រាស់បណ្តាញឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។ កំណើននៃ​អ្ន​ក​ប្រើប្រា​ស់​បណ្តាញឌីជីថលនេះ ក៏ជាប្រភពមួយដែលនាំឱ្យទិន្នន័យរបស់​អ្នក​ប្រើ​ប្រា​​ស់​​កា​ន់តែជោរជន់ទៅក្នុងប្រ​ព័​ន្ធ​អ៊ីនធឺណិតផងដែរ។ ទិន្នន័យបុគ្គលទាំងអស់នោះបានក្លាយជា​ឧ​​ប​ក​រណ៍ដល់ជនខិលខូចដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។ ហេតុដូចនេះហើយ ដើម្បីការពារអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលពីការបំពានទិន្នន័យបុ​គ្គ​ល កម្ពុជាគួរតែមានច្បាប់តឹងរ៉ឹងផ្តោតលើបញ្ហាដែលកំពុង និងគ្រោងនឹងកើតឡើងទៅថ្ងៃអនាគត។ ការសិ​ក្សា​ស្រាវជ្រាវនេះនឹងលើកយកបទដ្ឋានគតិយុត្តនៅសហរដ្ឋអាម៉េរិកជាចម្បង និងលាយឡំបរិបទតំបន់អាស៊ីផ្ទា​ល់ ក្នុងគោលបំណងបំពេញចំណុចខ្វះខាតនៅក្នុងបទប្បញ្ញត្តិនៅកម្ពុជាដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថ​ល​នាពេលអនាគត។