៣. The Recognition of the Trust Institution in Common Law and some Civil Law Countries

INTRODUCTION The trust is a legal instrument which has been implemented for centuries in Common Law countries where it usually enjoys a good reputation, if not a very good one. Recently, it has started to be adopted in some Civil Law legal systems, but when so, it has generally led to compromise in order to…

២. ព្រឹត្តិការណ៍ជីវិតទាំងបីរបស់បុគ្គលក្នុងទំនាក់ទំនងរដ្ឋប្បវេណី កំណើត អាពាហ៍ពិពាហ៍ និងមរណភាព

អត្ថន័យសង្ខេប មនុស្សគ្រប់រូបចាប់តាំងពីកើតរហូតដល់ស្លាប់ទៅវិញ អាចនឹងត្រូវឆ្លងកាត់នូវព្រឹត្តិការណ៍បីធំៗគឺ កើត​(កំណើតរស់) ការ(អាពាហ៍ពិពាហ៍) និងកប់(មរណភាព)  ដែលព្រឹត្តិការណ៍នេះ ត្រូវបានច្បាប់កំណត់ឱ្យកត់ត្រាជាព្រឹត្តិការណ៍គ​តិយុត្ត ពីព្រោះព្រឹត្តិការណ៍គតិយុត្តទាំងបីនេះ ជាអំពើ ឬព្រឹត្តិហេតុដែលនាំឱ្យកើត ឬបង្អង់នូវសិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គលក្នុងទំនាក់ទំនងរដ្ឋប្បវេណី។ សំណេរអត្ថបទនេះនឹងបរិយាយអំពីនៃព្រឹត្តិការណ៍បីនេះដោយភ្ជាប់ជាមួយលក្ខខណ្ឌគតិយុត្ត និងការចុះបញ្ជីអត្រានុកូលដ្ឋាន រួមមានកំណើតរបស់បុគ្គល អាពាហ៍ពិពាហ៍ និងមរណភាពរបស់បុគ្គល។ កំណើត ជាព្រឹត្តិការណ៍គតិយុត្តដែលនាំឱ្យកើតមាន​នូវរូបវន្តបុគ្គលដែលជាលក្ខខណ្ឌបង្កើតឱ្យមានបុគ្គលភាព​ ពោលគឺការចាប់ផ្តើមកកើត នូវសិទ្ធិ និងកាតព្វកិច្ចរបស់បុគ្គលគ្រប់រូប។ ដើម្បីឱ្យបានក្លាយជារូបវន្តបុគ្គល ត្រូវមានលក្ខខណ្ឌពីរយ៉ាងគឺទីមួយត្រូវកើតជាមនុស្ស ទីពីរត្រូវកើតមករស់ ហើយអាចរស់នៅបាន។ ដូចគ្នានេះដែរ អាពាហ៍ពិពាហ៍ នឹងចាត់ទុកថាត្រឹមត្រូវស្របច្បាប់ លុះត្រាបំពេញតាមលក្ខខណ្ឌច្បាប់តម្រូវ និងនីតិវិធីជាធរមាន ដូចជាលក្ខខណ្ឌទាក់ទងនឹងភាគីអាពាហ៍ពិពាហ៍ និងនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍។ ព្រឹត្តិការណ៍ជីវិតចុងក្រោយគឺ មរណភាព ដែលទោះបីជាបុគ្គលបានទទួលមរណភាពដោយមូលហេតុធម្មជាតិ ឬមូលហេតុណាក៏ដោយ ចុងក្រោយអត្ថិភាពនៃមរណភាពទាំងនេះនឹងត្រូវបានបង្ហាញតាមរយៈសំបុត្រមរណភាព ដែលជាលិខិតគតិយុត្តអត្រានុកូលដ្ឋាន និងដើរតួនាទីជាភស្តុតាងដ៏សំខាន់ក្នុងការបញ្ជាក់អំពីការរលត់បុគ្គលភាពគតិយុត្តរបស់រូបវន្តបុគ្គល។ អត្ថបទនេះ នឹងមានផ្សាយនៅក្នុងព្រឹត្តិបត្រលេខ៦ លេខថ្មី ដែលសម្ពោធឆាប់ៗនេះ

១. អាជ្ញាអស់ជំនុំនៃដីកាដំណោះស្រាយ

អត្ថន័យសង្ខេប ដើម្បីបិទបញ្ចប់ការស៊ើបសួរ យុត្តាធិការស៊ើបសួរចេញដីកាដំណោះស្រាយដែលអាចជាដីកាដំណោះស្រាយបញ្ជូនរឿងទៅជំនុំជម្រះ ឬ លើកលែងការចោទប្រកាន់។ ដីកាដំណោះស្រាយនឹងបង្កើតអានុភាពគតិយុត្ត នៅពេលដែលដីកាដំណោះស្រាយនេះចូលជាស្ថាពរ ព្រោះកាលណារងបណ្តឹងណាមួយ នោះអានុភាពនឹងត្រូវព្យួរសិន។ ការចូលជាស្ថាពរនៃដីកាដំណោះស្រាយ នៅក្នុងករណីខ្លះបង្កើតឱ្យមានអាជ្ញាអស់ជំនុំ (ការលើកលែងការចោទប្រកាន់) និងនៅករណីខ្លះមិនមានអាជ្ញាអស់ជំនុំ (ការបញ្ជូនទៅជំនុំជម្រះ)។ នៅពេលមានអាជ្ញាអស់ជំនុំ មានន័យថា គេមិនអាចសើរើតវ៉ាលើសេចក្តីសម្រេចនេះបានទេ​ ផ្ទុយទៅវិញអាចតវ៉ាបាននៅពេលគ្មានអាជ្ញាអស់ជំនុំ។ ការណ៍នេះគឺអាស្រ័យទៅលើប្រភេទនៃដីកាដំណោះស្រាយដែលអាចជាដីកាដំណោះស្រាយបញ្ជូនទៅជំនុំជម្រះ ឬ ជាដីកាដំណោះស្រាយលើកលែងចោទប្រកាន់។ ក្នុងច្បាប់កម្ពុជាបច្ចុប្បន្នដែលទទួលឥទ្ធិពលពីក្រមនីតិវិធីព្រហ្មទណ្ឌបារាំង ការលើកលែងចោទប្រកាន់នៃនីតិរួមត្រូវបានបែងចែកជាពីរប្រភេទគឺ ទីមួយការលើកលែងចោទប្រកាន់ផ្អែកលើអង្គហេតុ និងការលើកលែងចោទប្រកាន់ផ្អែកលើអង្គច្បាប់ ដូចមានចែងក្នុងមាត្រា២៤៧ថ្មីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដោយឡែក ច្បាប់ស្តីពីយុត្តិធម៌អនីតិជនដែលជានីតិពិសេស ក៏បញ្ញត្តអំពីមូលហេតុនៃការលើកលែងចោទប្រកាន់បន្ថែមលើមូលហេតុដែលមានចែងក្នុងមាត្រា២៤៧ថ្មី។ ជារួម ដីកាដំណោះស្រាយទាំងអស់នេះមាន ទី១ដីកាដំណោះស្រាយគ្មានអាជ្ញាអស់ជំនុំ ទី២ដីកាដំណោះស្រាយមានអាជ្ញាអស់ជំនុំដែលអាចជាអាជ្ញាអស់ជំនុំដោយអន្លើនិងបណ្តោះអាសន្ន និងអាជ្ញាអស់ជំនុំដាច់ខាតនិងអចិន្ត្រៃយ៍។