5. TRADE AND PUBLIC HEALTH: THE STIMULATION OF HEALTHCARE TECHNOLOGY ADVANCES AND INNOVATION FOR NEGLECTED TROPICAL DISEASES / ពាណិជ្ជកម្ម និងសុខភាពសាធារណៈ៖ ការជំរុញនៃបច្ចេកវិទ្យាថែទាំសុខភាព ភាពជឿនលឿន និងភាពច្នៃប្រឌិតសម្រាប់ជំងឺតំបន់ត្រូពិចដែលមិនទាន់បានយកចិត្តទុកដាក់ (English Article)
ជំងឺតំបន់ត្រូពិក បានបង្កផលប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់ និងអនុតំបន់ត្រូពិកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានជំងឺ និងមរណភាព ហើយក៏មានការយល់ឃើញថាប្រភេទនៃជំងឺនេះ មិនត្រូវបានគេយកចិត្តទុកដាក់និងមើលរំលង។ ប៉ុន្តែជាក់ស្តែង ដូចដែលបានឆ្លុះបញ្ចាំងដោយប្រវត្តិសាស្រ្ត មានការសិក្សាស្រាវជ្រាវជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ និងជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការអន្តរជាតិ ទោះបីជាការដោះស្រាយបញ្ហានេះ មិនអាចសម្រេចបានភ្លាមៗ។ កង្វះនៃការលើកទឹកចិត្តក្នុងការស្រាវជ្រាវលើបច្ចេកវិទ្យាសុខាភិបាល ដើម្បីព្យាបាលជំងឺនេះ ភាគច្រើនបណ្តាលមកពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងពាណិជ្ជកម្មនិងសុខភាព សភាពធ្ងន់ធ្ងរនៃជំងឺនេះ ព្រមទាំងអសមត្ថភាពក្នុងការទូទាត់ប្រាក់ដោយប្រជាជននៅក្នុងតំបន់ទាំងនោះ។ ជាអកុសល ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យបញ្ហានេះ កាន់តែមានសភាពធ្ងន់ធ្ងរ ដោយបានបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីជំងឺតំបន់ត្រូពិកក្នុងកម្រិតមួយ ដែលបង្កឱ្យមានការរាំងស្ទះ និងការវិវត្តយឺតយ៉ាវនៃបច្ចេកវិទ្យាដែលត្រូវការ។ កាតាលីករជំរុញការអភិវឌ្ឍបច្ចេកវិទ្យាសុខាភិបាល និងនវានុវត្តន៍សម្រាប់ជំងឺតំបន់ត្រូពិករួមមាន៖ វិធីសាស្រ្តមិនរាប់បញ្ចូលពីតម្លៃស្រាវជ្រាវ ភាពជាដៃគូអភិវឌ្ឍន៏ផលិតផល កិច្ចសហការរវាងម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម ការស្វែងរកនិងអភិវឌ្ឍន៍ប្រភពបើកចំហនៃឱសថ ការពង្រឹងសមត្ថភាពផ្នែកពាណិជ្ជកម្មនិងសុខភាព ការកាត់បន្ថយពន្ធលើផលិតផលទាក់ទងនឹងសុខភាព ការដាក់បញ្ចូលបទប្បញ្ញត្តិសុខភាពនៅក្នុងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ច្បាប់ស្តីពីលទ្ធកម្ម និងច្បាប់/គោលនយោបាយស្តីពីការប្រកួតប្រជែង។ ទោះជាយ៉ាងណា ការប្តេជ្ញាចិត្តរបស់ពិភពលោក បានបង្ហាញអំពីសុទិដ្ឋិនិយមក្នុងការឈានដល់ការសម្រេចបាននូវការលុបបំបាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺតំបន់ត្រូពិក តាមរយៈការបន្តអនុវត្តផែនការសកម្មភាពរួមគ្នា ដូចនេះ ជនងាយរងគ្រោះដែលរស់នៅក្នុងតំបន់ និងអនុតំបន់ត្រូពិក អាចនឹងមានភាពប្រសើរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពិភពលោក ដំណើរឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៣ (សុខភាពល្អនិងសុខុមាលភាព) នឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដែលអាចលើកស្ទួយកំរិតជីវភាពរបស់ប្រជាជនឱ្យបានសមរម្យ។ ចំណោទថ្មីមួយដែលលេចឡើងគឺ «តើជំងឺរាតត្បាតកូវីដ-១៩…