កម្រងឯកសារយោង និងគន្ថនិទេស វិជ្ជាជីវៈតុលាការ

រៀបរៀងដោយ៖ កញ្ញា គាំ ស្រីចិន វិជ្ជាជីវៈចៅក្រមវិជ្ជាជីវៈចៅក្រម ១. លិខិតបទដ្ឋានគតិយុត្តជាតិ ២. ព្រះរាជក្រឹត្យ ៣. អនុក្រឹត្យ ៤. ប្រកាស ៥. សារាចរ ៦. សេចក្តីកំណត់/ សេចក្តីពន្យល់ក្រម ៧. គេហទំព័រ វិជ្ជាជីវៈព្រះរាជអាជ្ញា ១. លិខិតបទដ្ឋានគតិយុត្តជាតិ ២. ព្រះរាជក្រឹត្យ ៣. អនុក្រឹត្យ ៤. ប្រកាស ៥. សារាចរ ៦. សេចក្តីពន្យល់ក្រម ៧. គេហទំព័រ វិជ្ជាជីវៈក្រឡាបញ្ជី ១. លិខិតបទដ្ឋានគតិយុត្តជាតិ ២. ព្រះរាជក្រឹត្យ ៣. អនុក្រឹត្យ ៤. ប្រកាស ៥. ចក្តីកំណត់/សេចក្តីពន្យល់ក្រម ៦. គេហទំព័រ វិជ្ជាជីវៈអាជ្ញាសាលា ១. លិខិតបទដ្ឋានគតិយុត្តជាតិ ២. ព្រះរាជក្រឹត្យ ៣. អនុក្រឹត្យ…

កម្រងឯកសារយោង និងគន្ថនិទេស ច្បាប់ការងារ

រៀបរៀងដោយ៖ កញ្ញា សំ គង្គារ ១.សន្ធិសញ្ញា ២.ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៣.អត្ថបទស្រាវជ្រាវ ៤. គេហទំព័ររបស់ស្ថាប័ន

កម្រងឯកសារយោង និងគន្ថនិទេស ច្បាប់កម្មសិទ្ធិបញ្ញា

រៀបរៀងដោយ៖ លោក អោក ម៉េងអ៊ូ ១. សន្ធិសញ្ញាអន្តរជាតិ ២. លិខិតបទដ្ឋានគតិយុត្តជាតិ           ២.‌១. ព្រះរាជក្រម           ២.‌២. ប្រកាស

9. ទំនួលខុសត្រូវក្នុងវិស័យសំណង់ / Responsibilities in the Construction Sector (Khmer Article)

បន្ទាប់ពីការបាក់រលំអគារនៃក្រុងព្រះសីហនុ និងខេត្តកែប ច្បាប់ស្តីពី សំណង់ ដែលទើបតែប្រកាសឱ្យប្រើនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើឱ្យវិស័យសំណង់ក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលគួរតែលើកមកធ្វើការសិក្សាឱ្យបានស៊ីជម្រៅ។ នៅក្នុងបរិបទច្បាប់សំណង់ថ្មីនេះ ទាមទារឱ្យមានលក្ខខណ្ឌចំនួនពីរថ្មី ដើម្បីបិទការដ្ឋានសាងសង់ ពោលគឺលិខិតបញ្ជាក់ពីអនុលោមភាពនៃការងារតាមគម្រោងប្លង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់  ដែលវាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការធានាថា សំណង់ដែលសាងសង់រួចពិតជាគុណភាព និងសុវត្ថិភាពស្របតាមការកំណត់របស់ច្បាប់។ លើសពីនេះទៅទៀត ច្បាប់សំណង់ថ្មីនេះផងដែរ បានបញ្ញត្តិនូវទោសព្រហ្មទណ្ឌ សម្រាប់អ្នកដែលចូលរួមក្នុងការសាងសង់ទាំងអស់ក៏ដូចជាម្ចាស់សំណង់ និងអ្នកប្រើប្រាស់ផងដែរ ដែលពីមុនការផ្តន្ទាទោសអ្នកទាំងនោះ គឺប្រើប្រាស់តែក្រមព្រហ្មទណ្ឌតែប៉ុណ្តោះ។ អត្ថបទនេះនឹងធ្វើការផ្តោតសំខាន់ទៅលើ មូលហេតុ និងបុគ្គលដែលត្រូវទទួលខុសត្រូវនៅក្នុងវិស័យសំណង់ និងទោសប្បញ្ញត្តិដែលត្រូវទទួល។

8. ពន្ធលើប្រាក់ចំណូល / Tax on Income (Khmer Article)

ការប្រមូលពន្ធលើប្រាក់ចំណូលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៤ ដែលមានចែងក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុ និងមានការវិវត្ដឥតឈប់ឈរ ស្របតាមការីកចម្រើន នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ក្នុងន័យនេះ​ ពន្ធលើប្រាក់ចំណូល គឺជាបំណុលរបស់បុគ្គលនិវាសជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងរបស់អនិវាសជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា (តែក្នុងអត្ថបទនេះផ្ដោតទៅលើប្រាក់ចំណូលប្រភពកម្ពុជា)។ ក្នុងអត្ថបទនេះផងដែរ យើងនឹងបង្ហាញអំពី ការកំណត់អ្នកជាប់ពន្ធ ការចុះបញ្ជីពន្ធដារ ព្រមទាំងវិធីសាស្រ្តគណនា ពន្ធលើប្រាក់ចំណូល ដែលក្នុងបរិបទនេះព​ន្ធលើប្រាក់ចំណូល ផ្តោតលើការកំណត់ពន្ធលើប្រាក់ចំណូលរបស់សហគ្រាស ឬនីតិបុគ្គល។ ការស្រាវជ្រាវក្នុងអត្ថបទនេះមានគោលបំណងបង្ហាញពីនីតិវិធីក្នុងការអនុវត្ត និងបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងបទប្បញ្ញត្តិស្តីពី ពន្ធលើប្រាក់ចំណូល ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អ្នកស្រាវជ្រាវ និស្សិត និងសាធារណជន។

7. ច្បាប់ រ៉ាផែល​​ ឡែមគីន និង បទឧក្រិដ្ឋប្រល័យពូជសាសន៍ / Raphael Lamkin’s Law & Genocide (Khmer Article)

«អំពើប្រល័យពូជសាសន៍មិនមែនជាសង្គ្រាមទេ! វាគ្រោះថ្នាក់ជាងសង្គ្រាម!»។ ការសិក្សាអំពើប្រល័យពូជសាសន៍ មិនមែនត្រឹមតែដើម្បីលើកគាស់អតីតកាលមកវិភាគ ប៉ុន្តែជាការសិក្សាស្រាវជ្រាវដើម្បីទស្សន៍ទាយពីការវិវត្តថ្មីៗរបស់បទល្មើស ការទប់ស្កាត់ ការបញ្ឈប់ និងដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍ និងទម្រង់នៃការសម្លាប់រង្គាលផ្សេងៗទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទំាងមូល។ គោលបំណងរបស់យើង គឺចង់បង្ហាញពីប្រភពនៃការបង្កើតច្បាប់ រ៉ាផែល ឡែមគីន ដែលកើតចេញពីបញ្ហាជម្លោះក្នុងការពិភាក្សាដេញដោលលើបញ្ហាឧក្រិដ្ឋកម្មនៃមនុស្សជាតិ និងខិតខំរិះរកបទដ្ឋានសម្រាប់ចោទប្រកាន់រកអ្នកទទួលខុសត្រូវ។ បន្ថែមពីនេះ យើងឃើញថាមានការខិតខំបញ្ចូលធាតុផ្សំបទល្មើសប្រល័យពូជសាសន៍ទៅក្នុងក្របខ័ណ្ឌផ្លូវការគឺការបង្កើតចេញជា «អនុសញ្ញាស្តីពីការបង្ការ និងការផ្ដន្ទាទោស ចំពោះបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» ដែលវិធានមួយចំនួនធំគឺត្រូវបានដកស្រង់ផ្នែកខ្លះៗនៃច្បាប់ រ៉ាផែលឡែមគីន។ ដើម្បីងាយស្រួលយល់ពីបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ យើងក៏បានសង្ខេបខ្លីៗពីរបបប្រល័យពូជសាសន៍នៃប្រទេសកម្ពុជាដែលជាអង្គហេតុ និងបានផ្សាភ្ជាប់ជាមួយធាតុផ្សំនៃបទល្មើសផងដែរ។ អ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺពិភពលោកបានបោះចោលអាវុធ និងចាប់ដៃគ្នាបង្កើតចលនាសន្តិភាពអន្តរជាតិមួយ ដើម្បីទប់ស្កាត់ និងបញ្ឈប់អំពើប្រល័យពូជសាសន៍ ដែលក្នុងនោះប្រទេសកម្ពុជាជាសមាជិកនៃអនុសញ្ញាអន្តរជាតិ និងបានចែងក្នុងក្រមព្រហ្មទណ្ឌ ក្នុងការថ្កោលទោស។ ជាចុងក្រោយ ស្នាដៃនៃការសរសេរនេះ គឺជាការអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៣ នៃការរំដោះបានទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍នៅកម្ពុជា ០៧ ខែមករា ឆ្នាំ២០២២ ពីរបបកម្ពុជាប្រជាធិបតេយ្យ។

6. ការអញ្ជើញ និងជំនួបជាមួយសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ារបស់ប្រធានអាស៊ាន​ / ASEAN Chair’s Meeting with the Republic of the Union of Myanmar (Khmer Article)

អវត្តមានរបស់សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន បានដាក់ជាសំណួរជាច្រើន ជាពិសេសទៅលើសាមគ្គីភាពនៃអាស៊ាន។ ថ្វីត្បិតតែ ការអាក់ខាននេះមានក៏ពិតមែន ក៏ប៉ុន្តែកម្ពុជាក្នុងនាមជាប្រធានបានខិតខំធ្វើយ៉ាងណាបង្កលក្ខណៈដើម្បីអោយអាស៊ាន«គ្រប់ទឹក»ឡើងវិញ។ ការណ៍នេះបានធ្វើអោយមានការលើកឡើងជាហូរហែ ជាពិសេសការចោទប្រកាន់មកកាន់កម្ពុជា ក្នុងការបំបែកបំបាក់អាស៊ាន រឺក៏ជាទង្វើមិនគប្បីសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ អត្ថបទនេះគឺផ្តើមតាក់តែងឡើងដើម្បី ចូលរួមចំណែកជាព័ត៌មានមួយបង្ហាញថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សមាជិកអាស៊ាន និង សមាជិកអង្គការសហប្រជាជាតិ គឺទទួលបានអនុលោមភាពពីបទដ្ឋានគតិយុត្តតំបន់ និងអន្តរជាតិ។ ហើយអ្វីដែលកម្ពុជាកំពុងធ្វើ ផ្ទុយទៅវិញគឺបានគិតគូរពីប្រជាជនមីយ៉ាន់ម៉ា អនុវត្តនូវកាតព្វកិច្ចខ្លួន ក៏ដូចជាដំណើរស្វែងរកសន្តិភាពសម្រាប់តំបន់ និងពិភពលោក។

5. TRADE AND PUBLIC HEALTH: THE STIMULATION OF HEALTHCARE TECHNOLOGY ADVANCES AND INNOVATION FOR NEGLECTED TROPICAL DISEASES / ពាណិជ្ជកម្ម និងសុខភាពសាធារណៈ៖ ការជំរុញនៃបច្ចេកវិទ្យាថែទាំសុខភាព ភាពជឿនលឿន និងភាពច្នៃប្រឌិតសម្រាប់ជំងឺតំបន់ត្រូពិចដែលមិនទាន់បានយកចិត្តទុកដាក់ (English Article)

ជំងឺតំបន់ត្រូពិក បានបង្កផលប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់ និងអនុតំបន់ត្រូពិកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានជំងឺ និងមរណភាព ហើយក៏មានការយល់ឃើញថាប្រភេទនៃជំងឺនេះ មិនត្រូវបានគេយកចិត្តទុកដាក់និងមើលរំលង។ ប៉ុន្តែជាក់ស្តែង ដូចដែលបានឆ្លុះបញ្ចាំងដោយប្រវត្តិសាស្រ្ត មានការសិក្សាស្រាវជ្រាវជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ និងជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការអន្តរជាតិ  ទោះបីជាការដោះស្រាយបញ្ហានេះ មិនអាចសម្រេចបានភ្លាមៗ។ កង្វះនៃការលើកទឹកចិត្តក្នុងការស្រាវជ្រាវលើបច្ចេកវិទ្យាសុខាភិបាល ដើម្បីព្យាបាលជំងឺនេះ ភាគច្រើនបណ្តាលមកពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងពាណិជ្ជកម្មនិងសុខភាព សភាពធ្ងន់ធ្ងរនៃជំងឺនេះ ព្រមទាំងអសមត្ថភាពក្នុងការទូទាត់ប្រាក់ដោយប្រជាជននៅក្នុងតំបន់ទាំងនោះ។ ជាអកុសល ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យបញ្ហានេះ កាន់តែមានសភាពធ្ងន់ធ្ងរ ដោយបានបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីជំងឺតំបន់ត្រូពិកក្នុងកម្រិតមួយ ដែលបង្កឱ្យមានការរាំងស្ទះ និងការវិវត្តយឺតយ៉ាវនៃបច្ចេកវិទ្យាដែលត្រូវការ។ កាតាលីករជំរុញការអភិវឌ្ឍបច្ចេកវិទ្យាសុខាភិបាល និងនវានុវត្តន៍សម្រាប់ជំងឺតំបន់ត្រូពិករួមមាន៖ វិធីសាស្រ្តមិនរាប់បញ្ចូលពីតម្លៃស្រាវជ្រាវ ភាពជាដៃគូអភិវឌ្ឍន៏ផលិតផល កិច្ចសហការរវាងម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម ការស្វែងរកនិងអភិវឌ្ឍន៍ប្រភពបើកចំហនៃឱសថ ការពង្រឹងសមត្ថភាពផ្នែកពាណិជ្ជកម្មនិងសុខភាព ការកាត់បន្ថយពន្ធលើផលិតផលទាក់ទងនឹងសុខភាព ការដាក់បញ្ចូលបទប្បញ្ញត្តិសុខភាពនៅក្នុងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ច្បាប់ស្តីពីលទ្ធកម្ម និងច្បាប់/គោលនយោបាយស្តីពីការប្រកួតប្រជែង។ ទោះជាយ៉ាងណា ការប្តេជ្ញាចិត្តរបស់ពិភពលោក បានបង្ហាញអំពីសុទិដ្ឋិនិយមក្នុងការឈានដល់ការសម្រេចបាននូវការលុបបំបាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺតំបន់ត្រូពិក តាមរយៈការបន្តអនុវត្តផែនការសកម្មភាពរួមគ្នា ដូចនេះ ជនងាយរងគ្រោះដែលរស់នៅក្នុងតំបន់ និងអនុតំបន់ត្រូពិក អាចនឹងមានភាពប្រសើរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពិភពលោក ដំណើរឆ្ពោះទៅសម្រេចបានគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី ៣ (សុខភាពល្អនិងសុខុមាលភាព)  នឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដែលអាចលើកស្ទួយកំរិតជីវភាពរបស់ប្រជាជនឱ្យបានសមរម្យ។ ចំណោទថ្មីមួយដែលលេចឡើងគឺ «តើជំងឺរាតត្បាតកូវីដ-១៩…

4. បវេណី និងនីតិវិជ្ជមាន៖ លក្ខខណ្ឌកកើតអាពាហ៍ពិពាហ៍នៅកម្ពុជា / COUTUME ET DROIT POSITIF: LES CONDITION DE FORMATION DU MARIAGE (French Article)

ទំនៀមទំលាប់ ឬ បវេណី គឺផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងប្រជាជនខ្មែរ​ដោយគិតចាប់តាំងពីការកកើត រូបវន្តបុគ្គលរហូតដល់ពេលដែលរូបវន្តបុគ្គលទទួលមរណភាព។ អត្ថបទមួយនេះគឺចង់បង្ហាញពីឋានៈរបស់បវេណីនៅក្នុងសង្គមខ្មែរ តាមរយៈការរៀបអាពាហ៍ពិពាហ៍ដោយធ្វើការសិក្សាទៅលក្ខខណ្ឌគ្រឹះ និង លក្ខខណ្ឌទម្រង់ បវេណី និងនីតិវិជ្ជមាន។ លក្ខខណ្ឌក្នុងការរៀបអាពាហ៍ពិពាហ៍មួយចំនួន គឺមានតែនៅក្នុងបវេណី ដូចជា លក្ខខណ្ឌទាក់ទងនឹង រដូវកាលនៃការរៀបអាពាហ៍ពិពាហ៍ ឋានានុក្រមបងប្អូនបង្កើត ការគណនាគុណគូអាយុគូភាគី ចំណែក លក្ខខណ្ឌមួយចំនួនគឺមានភាពសដ្រៀងគ្នារវាងបវេណីនិងនីតិវិជ្ជមាន មានដូចជាលក្ខខណ្ឌទាក់ទងនឹងភេទ វិធិនភាពរបស់ស្រ្តី។ល៕