៤. Unsolicited Proposals for Public-Private Partnerships Projects: A Study on Australian Experiences and Lessons for Cambodia

ABSTRACT Public-Private Partnership (‘PPP’) projects serve as the best alternative to traditional project procurement for financing infrastructure in developing nations, including Cambodia. It has been generally recognized that there are two types of PPP projects: solicited proposals and unsolicited proposals (“USPs”). While the former refers to the PPP projects that are initiated by the government,…

៣. The Recognition of the Trust Institution in Common Law and some Civil Law Countries

INTRODUCTION The trust is a legal instrument which has been implemented for centuries in Common Law countries where it usually enjoys a good reputation, if not a very good one. Recently, it has started to be adopted in some Civil Law legal systems, but when so, it has generally led to compromise in order to…

២. ព្រឹត្តិការណ៍ជីវិតទាំងបីរបស់បុគ្គលក្នុងទំនាក់ទំនងរដ្ឋប្បវេណី កំណើត អាពាហ៍ពិពាហ៍ និងមរណភាព

អត្ថន័យសង្ខេប មនុស្សគ្រប់រូបចាប់តាំងពីកើតរហូតដល់ស្លាប់ទៅវិញ អាចនឹងត្រូវឆ្លងកាត់នូវព្រឹត្តិការណ៍បីធំៗគឺ កើត​(កំណើតរស់) ការ(អាពាហ៍ពិពាហ៍) និងកប់(មរណភាព)  ដែលព្រឹត្តិការណ៍នេះ ត្រូវបានច្បាប់កំណត់ឱ្យកត់ត្រាជាព្រឹត្តិការណ៍គ​តិយុត្ត ពីព្រោះព្រឹត្តិការណ៍គតិយុត្តទាំងបីនេះ ជាអំពើ ឬព្រឹត្តិហេតុដែលនាំឱ្យកើត ឬបង្អង់នូវសិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គលក្នុងទំនាក់ទំនងរដ្ឋប្បវេណី។ សំណេរអត្ថបទនេះនឹងបរិយាយអំពីនៃព្រឹត្តិការណ៍បីនេះដោយភ្ជាប់ជាមួយលក្ខខណ្ឌគតិយុត្ត និងការចុះបញ្ជីអត្រានុកូលដ្ឋាន រួមមានកំណើតរបស់បុគ្គល អាពាហ៍ពិពាហ៍ និងមរណភាពរបស់បុគ្គល។ កំណើត ជាព្រឹត្តិការណ៍គតិយុត្តដែលនាំឱ្យកើតមាន​នូវរូបវន្តបុគ្គលដែលជាលក្ខខណ្ឌបង្កើតឱ្យមានបុគ្គលភាព​ ពោលគឺការចាប់ផ្តើមកកើត នូវសិទ្ធិ និងកាតព្វកិច្ចរបស់បុគ្គលគ្រប់រូប។ ដើម្បីឱ្យបានក្លាយជារូបវន្តបុគ្គល ត្រូវមានលក្ខខណ្ឌពីរយ៉ាងគឺទីមួយត្រូវកើតជាមនុស្ស ទីពីរត្រូវកើតមករស់ ហើយអាចរស់នៅបាន។ ដូចគ្នានេះដែរ អាពាហ៍ពិពាហ៍ នឹងចាត់ទុកថាត្រឹមត្រូវស្របច្បាប់ លុះត្រាបំពេញតាមលក្ខខណ្ឌច្បាប់តម្រូវ និងនីតិវិធីជាធរមាន ដូចជាលក្ខខណ្ឌទាក់ទងនឹងភាគីអាពាហ៍ពិពាហ៍ និងនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍។ ព្រឹត្តិការណ៍ជីវិតចុងក្រោយគឺ មរណភាព ដែលទោះបីជាបុគ្គលបានទទួលមរណភាពដោយមូលហេតុធម្មជាតិ ឬមូលហេតុណាក៏ដោយ ចុងក្រោយអត្ថិភាពនៃមរណភាពទាំងនេះនឹងត្រូវបានបង្ហាញតាមរយៈសំបុត្រមរណភាព ដែលជាលិខិតគតិយុត្តអត្រានុកូលដ្ឋាន និងដើរតួនាទីជាភស្តុតាងដ៏សំខាន់ក្នុងការបញ្ជាក់អំពីការរលត់បុគ្គលភាពគតិយុត្តរបស់រូបវន្តបុគ្គល។ អត្ថបទនេះ នឹងមានផ្សាយនៅក្នុងព្រឹត្តិបត្រលេខ៦ លេខថ្មី ដែលសម្ពោធឆាប់ៗនេះ

១. អាជ្ញាអស់ជំនុំនៃដីកាដំណោះស្រាយ

អត្ថន័យសង្ខេប ដើម្បីបិទបញ្ចប់ការស៊ើបសួរ យុត្តាធិការស៊ើបសួរចេញដីកាដំណោះស្រាយដែលអាចជាដីកាដំណោះស្រាយបញ្ជូនរឿងទៅជំនុំជម្រះ ឬ លើកលែងការចោទប្រកាន់។ ដីកាដំណោះស្រាយនឹងបង្កើតអានុភាពគតិយុត្ត នៅពេលដែលដីកាដំណោះស្រាយនេះចូលជាស្ថាពរ ព្រោះកាលណារងបណ្តឹងណាមួយ នោះអានុភាពនឹងត្រូវព្យួរសិន។ ការចូលជាស្ថាពរនៃដីកាដំណោះស្រាយ នៅក្នុងករណីខ្លះបង្កើតឱ្យមានអាជ្ញាអស់ជំនុំ (ការលើកលែងការចោទប្រកាន់) និងនៅករណីខ្លះមិនមានអាជ្ញាអស់ជំនុំ (ការបញ្ជូនទៅជំនុំជម្រះ)។ នៅពេលមានអាជ្ញាអស់ជំនុំ មានន័យថា គេមិនអាចសើរើតវ៉ាលើសេចក្តីសម្រេចនេះបានទេ​ ផ្ទុយទៅវិញអាចតវ៉ាបាននៅពេលគ្មានអាជ្ញាអស់ជំនុំ។ ការណ៍នេះគឺអាស្រ័យទៅលើប្រភេទនៃដីកាដំណោះស្រាយដែលអាចជាដីកាដំណោះស្រាយបញ្ជូនទៅជំនុំជម្រះ ឬ ជាដីកាដំណោះស្រាយលើកលែងចោទប្រកាន់។ ក្នុងច្បាប់កម្ពុជាបច្ចុប្បន្នដែលទទួលឥទ្ធិពលពីក្រមនីតិវិធីព្រហ្មទណ្ឌបារាំង ការលើកលែងចោទប្រកាន់នៃនីតិរួមត្រូវបានបែងចែកជាពីរប្រភេទគឺ ទីមួយការលើកលែងចោទប្រកាន់ផ្អែកលើអង្គហេតុ និងការលើកលែងចោទប្រកាន់ផ្អែកលើអង្គច្បាប់ ដូចមានចែងក្នុងមាត្រា២៤៧ថ្មីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដោយឡែក ច្បាប់ស្តីពីយុត្តិធម៌អនីតិជនដែលជានីតិពិសេស ក៏បញ្ញត្តអំពីមូលហេតុនៃការលើកលែងចោទប្រកាន់បន្ថែមលើមូលហេតុដែលមានចែងក្នុងមាត្រា២៤៧ថ្មី។ ជារួម ដីកាដំណោះស្រាយទាំងអស់នេះមាន ទី១ដីកាដំណោះស្រាយគ្មានអាជ្ញាអស់ជំនុំ ទី២ដីកាដំណោះស្រាយមានអាជ្ញាអស់ជំនុំដែលអាចជាអាជ្ញាអស់ជំនុំដោយអន្លើនិងបណ្តោះអាសន្ន និងអាជ្ញាអស់ជំនុំដាច់ខាតនិងអចិន្ត្រៃយ៍។

|

ព្រឹត្តិបត្រលេខទី៦ (ខែមករា ឆ្នាំ២០២៤) / Bulletin Issue 6 (January 2024)

មាតិកា / Table of Contents កថាមុខដោយ ទី ហ្សានិត ចក សម្បត្តិ និង ផល ពិសាល / Foreword by TY Janith, CHORK Sambath and PHAL Pisal ផ្នែកទី១ អត្ថបទស្រាវជ្រាវផ្នែកច្បាប់ឯកជន / ARTICLES ON PRIVATE LAW ផ្នែកទី២ អត្ថបទស្រាវជ្រាវផ្នែកច្បាប់សាធារណៈ / ARTICLES ON PUBLIC LAW ផ្នែកទី៣ អត្ថបទស្រាវជ្រាវផ្នែកច្បាប់អន្តរជាតិ / ARTICLES ON INTERNATIONAL LAW ផ្នែកទី៤ បច្ចុប្បន្នភាពគតិយុត្ដកម្ពុជា / CAMBODIA LEGAL UPDATE ផ្នែកទី៥ និក្ខេបបទជ័យលាភីរបស់កម្មវិធី RULE-DUAL DEGREES IN…

៩. តើជនបរទេសអាចមានសិទ្ធិលើកម្មសិទ្ធិលើអចលនទ្រព្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានដែរឬទេ?