សន្ធិសញ្ញារវាង ព្រះចៅអធិរាជបារាំង និង ព្រះមហាក្សត្រខ្មែរ ១៨៦៣
សន្ធិសញ្ញាឧត្តុង, ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដើម្បីកំណត់លក្ខខណ្ឌអាណាព្យាបាលបារាំងលើ ប្រទេសកម្ពុជា បកប្រែ និងកែសម្រួលដោយ លោក ផល ពិសាល លោក ហ៊ន ពុទ្ធីវុធ ព្រះចៅអធិរាជ និង ព្រះមហាក្សត្រខ្មែរ សម្ដេចព្រះមហាឧបរាជ សព្វព្រះរាជហឫទ័យចង់ធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងភាពរុងរឿង។ ដោយពិចារណាថា ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ដែលបច្ចុប្បន្នមានព្រំដែនជាប់គ្នា តម្រូវអោយរដ្ឋាភិបាលកម្ពុជាឯកភាព និងធ្វើតាមរដ្ឋាភិបាលបារាំង: ព្រះចៅអធិរាជបារាំង បានតែងតាំងលោកឧត្តមនាវីឯក De La Grandière (ដឺឡាក្រង់ឌីយ៊ែ) ជាទេសាអភិបាល និងជាអគ្គមេបញ្ជាការនៅកូសាំងស៊ីន ដើម្បីដោះស្រាយជាមួយព្រះមហាក្សត្រខ្មែរ តាមលក្ខខណ្ឌដែលព្រះចៅអធិរាជបារាំងយល់ព្រមផ្លាស់ប្តូរសិទ្ធិ នៃអធិបតេយ្យលើប្រទេសកម្ពុជាទៅជាអាណាព្យាបាល។ អាស្រ័យហេតុនេះ ព្រះមហាក្សត្រខ្មែរ និងទេសាភិបាលប្រចាំកូសាំងស៊ីន បានឯកភាពគ្នាលើលក្ខខណ្ឌ ដូចតទៅ ៖ LL. MM. l’Empereur des Français et, le Roi du Cambodge Maha Abbarach,…