4. ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អ្នកម៉ៅការសាងសង់ / Criminal Liability for Constructors (Khmer Article)

មិនត្រឹមតែបានជួយជំរុញកំណើនសេដ្ឋកិច្ច និងការវិវត្តន៍សង្គមប៉ុណ្ណោះទេ អគារសំណង់ខ្ពស់ៗរីកដូចផ្សិត ក៏បានបង្កើតនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយដូចជាបញ្ហាបរិស្ថាន ទេសចរណ៍ នគរូបនីយកម្ម សណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព។ ចំណុចដែលមានការលេចធ្លោរជាងគេ គឺសុវត្ថិភាពនៅពេលដំណើរការសាងសង់ ដោយហេតុថាធ្លាប់មានគ្រោះថ្នាក់នៃការបាក់រលំអគារ ឬការធ្លាក់វត្ថុធ្ងន់រឹងចុះមកក្រោមប៉ះពាល់ដល់អាយុជីវិត បូរណភាពរូបរាងកាយ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ។ ក្នុងស្ថានភាពនេះ កម្ពុជាបានអនុម័តច្បាប់ស្តីពីសំណង់ជាការប្រញាប់នៅឆ្នាំ២០១៩ ដើម្បីធានាឱ្យបាននូវការការពារ បរិស្ថាន ទេសចរណ៍ នគរូបនីយកម្ម សណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព អាយុជីវិត បូរណភាពរូបរាងកាយ និងទ្រព្យសម្បត្តិ ជាពិសេសកំណត់របបគតិយុត្តមួយ ចំពោះអ្នកម៉ៅការសាងសង់ ដូចជាការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អ្នកម៉ៅការសាងសង់ជាដើម។ ច្បាប់ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតបានកំណត់អំពីបទល្មើសដែលអាចជាបទល្មើសចេតនា ឬបទល្មើសអចេតនា ប្រព្រឹត្តដោយអ្នកម៉ៅការសាងសង់ជារូបវ័ន្តបុគ្គល ឬ នីតិបុគ្គល នីតិវិធីដែលត្រូវអនុវត្តក្នុងសំណុំរឿងសាងសង់ប្រព្រឹត្តដោយអ្នកម៉ៅការសាងសង់ ព្រមទាំងទោសដែលត្រូវអនុវត្តចំពោះបុគ្គលនេះផងដែរ។

3. ភតិសន្យាពិសេស៖ កម្មករ សិស្ស និស្សិត / Special lease: Workers and Students (Khmer Article)

សិទ្ធិស្នាក់នៅ គឺជាសិទ្ធិមួយត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។ យោងតាមមា​ត្រា​៤​០​ នៃរដ្ឋធម្មនុញ្ញចែងថា៖ «សេរីភាពក្នុងការដើរឆ្ញាយជិត និង តាំងទីលំនៅក្នុងស្ថានភាព ស្របច្បាប់ ​របស់ប្រជាពលរដ្ឋត្រូវបានគោរព»។ ការស្នាក់នៅ គឺជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារ ដែលមាន​ស្ថានភាពប្រាក់ចំណូលទាប ជាពិសេសកម្មករ សិស្ស និង និស្សិតដែលមកសិក្សា ឬធ្វើការងារ នៅភ្នំពេញ។ ហេតុដូច្នេះ ហើយទើបនៅឆ្នាំ២០១៥ មានច្បាប់ពិសេសមួយមានគោលដៅការពារទៅដល់ ពួកគាត់តាមរយៈច្បាប់ស្តីពីភតិសន្យាពិសេស។ យោងតាមរយៈមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណី ​ភ​តិ​ស​ន្យា​ គឺ​ជា​កិ​ច្ច​ស​ន្យា​ដែ​ល​ភា​​គី​ម្ខា​ង​ដែ​​ល​ហៅ​ថា​ភតិបតី ធ្វើការប្រគល់វត្ថុ ផ្ទេរសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល ​ទៅ​ភា​គី​​ម្ខា​​ង​​​ទៀតដែលហៅថាភតិកៈ ដោយភតិកៈមានករណីយកិច្ចធ្វើការបង់ប្រាក់ឈ្នួលតបស្នងមកវិញ។ ​បើ​ប្រៀ​​ប​ធៀបជាមួយនឹងកិច្ចសន្យាលក់ទិញ ​​គេ​ឃើ​​ញ​ភា​ព​ខុ​ស​ប្លែ​ក​រ​វា​ង​កិ​ច្ច​ស​ន្យាទាំ​ង​ពី​រ​នៅ​ត្រ​ង់​កា​រ​ផ្ទេ​​រ​សិទ្ធិដែលកិច្ចសន្យាលក់ទិញគឺមានការផ្ទេរសិទ្ធិកម្មសិទ្ធិ និង សិទ្ធិផ្សេងដទៃទៀតជុំវិញវត្ថុ ​ចំ​ណែ​ក​ភ​តិ​សន្យាវិញ គឺគ្រាន់តែមានការផ្ទេរសិទ្ធិ​ផលុបភោគតែប៉ុណ្ណោះ ​ដែ​ល​ជា​មូ​ល​ហេ​តុនាំ​ឲ្យ​នៅ​ពេ​ល​ប​ញ្ច​ប់​ភតិសន្យា ភតិកៈត្រូវធ្វើបដិទាន ត្រឡប់វិញនូវ​វត្ថុ និងសិទ្ធិផលុបភោគលើវត្ថុទៅឲ្យភតិបតីវិញ ​អា​ច​និយាយបានថា កម្មសិទ្ធិករនៃវត្ថុ បានធ្វើការប្រគល់វត្ថុឲ្យ​បុគ្គលម្នាក់កាន់កាប់វត្ថុ ដោយផ្តល់នូវសិទ្ធិ និងករណីយកិច្ចមួយចំនួនទៅលើវត្ថុនោះ និង កម្មសិទ្ធិករនៃវត្ថុ ​មា​ន​​​​សិទ្ធិ​ទា​ម​ទា​រ​ឲ្យ​ធ្វើ​កា​រ​ប្រ​គ​ល់វ​ត្ថុ​នោះ​ត្រលប់មកវិញនៅពេលបញ្ចប់កិច្ចសន្យា។

2. សញ្ញាណទូទៅនៃសន្តតិកម្ម / General Notion of succession (Khmer Article)

តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន មនុស្សជាច្រើនបានស្គាល់នូវការផ្ទេរមត៌កពីជនដែលបានទទួលមរណភាពមកអ្នកស្នងមត៌ក ហើយការផ្ទេរមត៌កនេះត្រូវបានច្បាប់ហៅថា សន្តតិកម្ម។ ទោះបីជា មនុស្សបានស្គាល់ និងដឹងនូវទំនៀមទម្លាប់នៃការផ្ទេរមត៌កក៏ដោយ ប៉ុន្តែមិនមានមនុស្សច្រើនទេនៅក្នុងប្រទេសកម្ពុជាយើង បានយល់អំពីទម្រង់ និងនីតិវិធីច្បាប់ពាក់ព័ន្ធនឹងសន្តតិកម្ម។ ក្នុងអត្ថបទនេះនឹងមានការបកស្រាយអំពីសញ្ញាណ និងទម្រង់នានានៃសន្តតិកម្មដែលមានចែងក្នុងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាជំនួយដល់អ្នកច្បាប់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើប្រធានបទសន្តតិកម្ម។

1. សិទ្ធិឱ្យបំភ្លឺក្នុងនីតិវិធីបណ្តឹងរដ្ឋប្បវេណីកម្ពុជា (ការប្រៀបធៀបដោយសង្ខេបជាមួយប្រព័ន្ធនីតិវិធីអាល្លឺម៉ង់) / Authority to Clarification in Cambodia’s (Civil Litigation: A Brief Comparison with Germany) (Khmer Article)

តើជាការត្រឹមត្រូវទេថា ចៅក្រមនៃនីតិវិធីបណ្តឹងរដ្ឋប្បវេណីនៅកម្ពុជា និយាយដោយឡែក ឬ និយាយជារួមនៅក្នុងប្រព័ន្ធ​ Inquisitorial ​ជាចៅក្រមអកម្ម? ការលើកឡើងនេះ ប្រហែល​ជាត្រឹមត្រូវ ប្រសិនបើយើងមិនបានឈ្វេងយល់ឱ្យស៊ីជម្រៅអំពី គោលការណ៍​នៃការទទួលខុសត្រូវរបស់ចៅក្រម និង ភាគី​បណ្តឹង​​នៅក្នុងនីតិវិធីបណ្ដឹង ​រដ្ឋប្បវេណីកម្ពុជា ដែលទទួលឥទ្ធិពលពីប្រព័ន្ធ​ Inquisitorial។ គោលការណ៍ធំៗចំនួនពីរដែលយើង​អាច យក​មកពិចារណា​អំពីភាពសកម្ម ឬ អកម្មនៃ​តួនាទីរបស់ចៅក្រម​នៅក្នុងប្រព័ន្ធនីតិវិធីបណ្តឹងរដ្ឋប្បវេណីកម្ពុជា គឺគោលការណ៍​​នៃការទាញហេតុផល​ និង គោលការណ៍ស្រាវជ្រាវភស្តុតាងដោយឆន្ទានុសិទ្ធិ ដែល​មានទំនាក់ទំនងទៅនឹងការបែក​ចែង​តួនាទី​ និង​ ទំនួល​ខុសត្រូវរវាង​ភាគីនៃបណ្តឹង និង ​តុលាការ នៅក្នុងដំណាក់នៃនីតិវិធីបណ្តឹងទាំងមូល។ ក្នុងចំណោមតួនាទី និង ទំនួលខុសត្រូវទាំងឡាយ​ ចំណុច​សំខាន់មួយគឺ​ ​ការស្វែង​រក​អង្គច្បាប់ និង អង្គហេតុ មុននឹងឈាន​ដល់​ការសម្រេច​សេចក្តី​របស់ចៅក្រម។ ដើម្បីបម្រើឱ្យការបំពេញមុខងារ និងទំនួលខុសត្រូវទាំងឡាយរបស់ខ្លួន តុលាការអាច និងពេលខ្លះត្រូវ​ប្រើប្រាស់ «”សិទ្ធិឱ្យបំភ្លឺ»”។ ការប្រើប្រាស់សិទ្ធិឱ្យបំភ្លឺ ក្នុងគោលបំណង​ធានា​​ការបំពេញមុខងាររបស់តុលាការ ដោយភាពឆាប់រហ័ស​ និង យុត្តិធម៌ ការស្វែងរកការពិត និង ជៀសវាងនូវស្ថានភាពដែលភាគី​មានការភ្ញាក់ផ្អើលចំពោះសេចក្តីសម្រេច​របស់តុលាការ នៅក្នុងដំណាក់កាលនៃនីតិវិធីបណ្តឹងរដ្ឋប្បវេណី។ យ៉ាងណាមិញ​ នៅពេលខ្លះ ការបែងចែករវាង​សកម្មភាពនៃសិទ្ធិ​ឱ្យបំភ្លឺណាដែលជាករណីយកិច្ច, ឆន្ទានុសិទ្ធិ…