ជំនួបជាមួយឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌

ជំនួបជាមួយឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌

លោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ តំណាងសមាគមសាលាត្រាជូ បានយកសៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៤ ដែលទើបនឹងបានបោះផ្សាយរួចរាល់ថ្មីៗនេះ ទៅប្រគល់ជូនឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌ ដើម្បីជាសក្ខីភាពនៃបេសកកម្មរបស់សមាគមសាលាត្រាជូ ក្នុងការចូលរួមចំណែកជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកនីតិសាស្រ្ដនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែផ្ដល់ការគាំទ្រដល់សកម្មភាពនានារបស់សមាគមនាពេលកន្លងមក។ ជាចុងក្រោយ សមាគមសាលាត្រាជូ សូមគោរពជូនពរ ឯកឧត្ដមរដ្ឋមន្រ្តី សូមអោយទទួលបានជោគជ័យនូវគ្រប់ការងារភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 👉 តំណ Facebook ​ចុចនៅទីនេះ 👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ ចុចតំណនេះ

លិខិតថ្លែងអំណរគុណរបស់លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)

លិខិតថ្លែងអំណរគុណរបស់លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)

លិខិតថ្លែងអំណរគុណរបស់លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជូនឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្ដិសាលាត្រាជូ សម្រាប់អំណោយជាសៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៤ ចំនួន២ក្បាល និងព្រឹត្ដិបត្រច្បាប់លេខទី១ «វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងច្បាប់អន្តរជាតិ» ទើបបោះផ្សាយថ្មី ចំនួន ២ក្បាលរបស់សមាគមសាលាត្រាជូ ដើម្បីដាក់តម្កល់ទុកក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន និងអនាគត។ ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ទេព កូលាប ដែលតែងតែផ្ដល់កិច្ចសហការ និងសម្របសម្រួលសកម្មភាពនានារបស់សមាគមសាលាត្រាជូនាពេលកន្លងមកនេះ។ 👉 Facebook Page ៖ https://www.facebook.com/100064454541500/posts/pfbid02ABEMqeGyntCDXJN26FhB6gnWcM1KrftHQw54CzKAp4odA27UUBbi68Kgjxv4SHRhl/?mibextid=cr9u03 👉Channel Telegram ៖ https://t.me/salatraju

ប្រគល់សៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូប្រចាំឆមាសចំនួន ១ឈុត ដែល៤ លេខ ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ប្រគល់សៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូប្រចាំឆមាសចំនួន ១ឈុត ដែល៤ លេខ ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឆ្លៀតក្នុងឱកាសកម្មវិធីប្រគល់សញ្ញាបត្រផ្នែកនីតិសាស្រ្ដជាភាសាបារាំងនៅក្នុងស្ថានទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា (France Alumni), លោក ផល ពិសាល និង លោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ ព្រមទាំងសមាជិក សមាជិកា បានប្រគល់សៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូប្រចាំឆមាសចំនួន ១ឈុត ដែល៤ លេខ ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំយុវជន និងកីឡា ដើម្បីជាសក្ខីភាពនៃបេសកកម្មរបស់សមាគមសាលាត្រាជូ ក្នុងការចូលរួមចំណែកជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកនីតិសាស្រ្ដនៅកម្ពុជា។ ក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលតែងតែជំរុញ លើកទឹកចិត្ត ផ្តល់អនុសាសន៍ណែនាំ និងផ្ដល់កិច្ចសហការគាំទ្រដល់សកម្មភាពនានារបស់សមាគមនាពេលកន្លងមក ជាពិសេស ការរៀបចំបាឋកថាសាធារណៈ និងការបោះផ្សាយស្នាដៃ។ សូមគូសបញ្ជាក់ផងដែរថា សមាជិក សមាជិកាសមាគម ធ្លាប់ទទួលបានឱកាសជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួង កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់សមាគមក្នុងការជំរុញ ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ និងការបោះផ្សាយស្នាដៃ អោយមានភាពសំបូរបែប ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់វប្បធម៌ស្រាវជ្រាវនៅកម្ពុជា អោយមានភាពរីកចម្រើន។ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំងអស់នោះ ត្រូវបានក្រុមការងារ ទទួលយកមកអនុវត្តជាបន្តបន្ទាប់…