៩. អគារសហកម្មសិទ្ធិពិសេសនៅកម្ពុជា៖ករណីអគារដែលជាប់គាំងក្នុងដំណើរការនៃការសាងសង់
អត្ថន័យសង្ខេប កម្ពុជាបានសម្រេចផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសចាប់ពីជាន់ទី១ឡើងទៅ តាំងពីខែឧសភា ឆ្នាំ២០១០កន្លងមក។ ការផ្តល់សហកម្មសិទ្ធិពិសេសដល់ជនបរទេសនេះបានប្រព្រឹត្តឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ។ គោលបំណងដ៏សំខាន់នៃការផ្តល់នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនបរទេសក្នុងការយកទុនមកវិនិយោគ និងជួយសម្រួលដល់ធុរកិច្ចនៃវិស័យសំណង់ ឱ្យពួកគេមានលំនៅឋានមួយជាអចិន្រ្តៃយ៍ក្នុងការរស់នៅប្រកបដោយសុខដុមនីយកម្មដូចពលរដ្ឋខ្មែរ។ ចាប់តាំងពីឆ្នាំ២០១០ មកដល់ពាក់កណ្តាលឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្ត-ក្រុងមួយចំនួននៅកម្ពុជាមានអគារខុនដូខ្ពស់ៗជាច្រើនដែលត្រូវបានសាងសង់រួច និងកំពុងបន្តសាងសង់ពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានលក់ចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសចំនួន ១០២៥៨ បណ្ណ។ ទន្ទឹមនឹងនេះដែរ ការជាប់គាំងការអភិវឌ្ឍអគារសហកម្មសិទ្ធិនៅតែជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល អ្នកអភិវឌ្ឍអគារសហកម្មសិទ្ធិ និងភាគីពាក់ព័ន្ធ។ នៅពេលដែលការសាងសង់អគារសហកម្មសិទ្ធិជាប់គាំង អ្នកទិញមិនអាចទទួលបានចំណែកឯកជនតាមពេលកំណត់ រីឯអ្នកអភិវឌ្ឍមិនអាចបន្តអនុវត្តគម្រោងបានដែលការណ៍នេះនឹងអាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការជាប្រក្រតីនៃសេដ្ឋកិច្ចជាតិ។ ដើម្បីបញ្ជៀសស្ថានការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការសមស្របនានាដោយសហការជាមួយភាគីពាក់ព័ន្ធ។ ក្នុងនោះការធ្វើសុខដុមនីយកម្មច្បាប់ និងបទដ្ឋានគតិយុត្តមានភាពចាំបាច់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ។
៨. Benchmarking the Thai PPP Acts with UNCITRAL Model Legislative Provisions on PPP: An Analysis of the Evolution and Shortcomings of the Thai PPP Legal Framework
ABSTRACT This thesis aims at evaluating Thailand’s PPP legal framework and its evolution over time in order to assess its efficiency at preventing disputes and mitigating risks. The thesis proposes to investigate three consecutive PPP acts: the Act on Private Participation in State Undertaking (PPSU) enacted in 1992, the Act on Private Investment in State…
៧. បច្ចុប្បន្នភាពគតិយុត្ត៖ ក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា (ភាគទី២ ស្តីពីការអនុវត្តទូទៅ)
អត្ថន័យសង្ខេប ក្រមបរិស្ថាន និងធនធានធម្មជាតិបានប្រមូលផ្តុំអត្ថបទច្បាប់សំខាន់មួយចំនួនដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិឱ្យស្ថិតនៅក្រោមក្រមនេះតែមួយនេះ។ ការប្រមូលផ្តុំចងក្រងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា មាននូវបទដ្ឋានគតិយុត្តពិស្តារមួយ ពោលគឺ ក្រមបរិស្ថាន និងធនធានធម្មជាតិនេះ ក្នុងការដើរតួជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងសិទ្ធិ និងកាតព្វកិច្ចផ្សេងៗដែលនីតិបុគ្គល និងរូបវន្តបុគ្គលទាំងអស់ត្រូវអនុវត្តតាមក្នុងក្របខ័ណ្ឌទំនាក់-ទំនងរវាងបុគ្គល ជាមួយនឹងបរិស្ថាន និងធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រមបរិស្ថាន និងធនធានធម្មជាតិត្រូវបានបង្កើតឡើងដោយផ្អែកលើ គោលការណ៍សំខាន់ៗ ៣ (បី) គឺ៖(១) ការធ្វើសមាហរណកម្មលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ (២) ការធ្វើសុខដុម- នីយកម្មលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ និង (៣) ការធ្វើទំនើបកម្មលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃតថភាពសង្គម រួមទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការធ្វើសាកលភាវូបនីយកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ក្រមបរិស្ថាន និងធនធានធម្មជាតិបានពាំនាំយកមកនូវគុណប្រយោជន៍ចម្បងៗដូចជា៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស ការអភិវឌ្ឍ និងការស្តារនូវបរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព។